Campbell ប្រាប់​ឲ្យ Man Utd ទិញ​ចូល​ម្នាក់​នេះ ព្រោះ​គេ​ល្អ​ជាង McTominay និង Fred

អតីត​ខ្សែ​ប្រយុទ្ធ​នៅ PL លោក Kevin Campbell បាន​ចង្អុល​ដល់​ឈ្មោះ​កីឡាករ​នៅ​ក្របខ័ណ្ឌ La Liga ថា​ជា​បេក្ខភាព​ដែល Man Utd មិន​គួរ​មើល​រំលង ព្រោះ​អី​គេ​មាន​សមត្ថភាព​ល្អ​ជាង​សមាជិក​មាន​ស្រាប់ គឺ Scott McTominay និង Fred។

Campbell

នោះ​សំដៅ​ទៅ Frenkie de Jong របស់​ក្លឹប Barcelona ដែល​អតីត​កីឡាករ Ajax ក៏​ធ្លាប់​ជា​សិស្ស​រួម​គ្រូ​ជាមួយ​លោក Erik ten Hag ផង​ដែរ។ គេ​បាន​ជាប់​ឈ្មោះ​លើ​ទីលាន​ទៀងទាត់ មិន​ថា​ស្ថិត​ក្រោម​ជំនាន់​អ្នកចាត់ការ​ណា​មួយ​ក្តី​នៅ​អ្នក​មាន​បុណ្យ ហើយ​សរុប​មក​ទល់​ពេល​នេះ បង្ហាញ​ខ្លួន ១៣៩ ប្រកួត រក​បាន ១៣ គ្រាប់​និង Assist ១៧ លើក។

ប្រាប់​ទៅ Football Insider លោក Campbell និយាយ៖ “De Jong ជា​កីឡាករ​ដែល​រ៉ាប់រង​ការងារ​ច្រើន​បាន​លើ​ទីលាន គេ​អស្ចារ្យ​ណាស់ របៀប​គេ​លេង​យើង​មើល​ដឹង​ថា​ល្អ​ជាង McTominay និង Fred និយាយ​ទៅ​គេ​ស្ថិត​លើ​កម្រិត​អ្នក​ទាំង​ពីរ​នោះ​ហើយ ដូច្នេះ Man Utd គួរ​តែ​យក​កីឡាករ​ម្នាក់​នេះ​ឲ្យ​បាន”។

Fred/McTominay
De Jong

លោក Campbell បន្ត៖ “បើ​យក​បាន de Jong នោះ​តំបន់​បម្រើ​របស់ United នឹង​ផ្លាស់ប្តូរ​ទាំង​ស្រុង គេ​អាច​ធ្វើ​បាន​គ្រប់​យ៉ាង គេ​អាច​ឆ្លាស់​តំណែង ៣ ឬ ៤ ក្នុង​ប្រកួត​តែ​មួយ គេ​ពិត​ជា​កីឡាករ​ដ៏​ល្អ​ខ្លាំង​ណាស់”។ បើ​តាម​ហាងឆេង​តម្លៃ​ខ្លួន កីឡាករ​សល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៦ គឺ​អាច​ថ្លៃ​ល្បាក់ ៦០ លាន​ផោន៕

ប្រភព៖ Sportskeeda