មិនមែន R.Madrid ឬ Man Utd តែក្លិបមួយនេះទេ ដែលឈរលេខ ១ នាមឈ្នះពានច្រើនបំផុត ក្នុងប្រវត្តិសាស្រ្ត

ថ្មីៗនេះ Rangers បានខកខានឱកាស ក្នុងការបន្ថែមពានរង្វាន់ធំមួយផ្សេងទៀត នៅក្នុងបញ្ជីពានរង្វាន់ ដែលខ្លួនធ្លាប់បានឈ្នះ បន្ទាប់ពីបានចាញ់ក្រុម Frankfurt នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Europa League កាលពីពេលថ្មីៗនេះ ។

Rangers

ជាការពិតណាស់ Rangers ត្រូវបានចាត់ថ្នាក់ ជាក្លឹបបាល់ទាត់ដែលជោគជ័យខ្លាំងបំផុតទី ២ នៅលើពិភពលោក ជាមួយនឹងការឈ្នះពានរង្វាន់ធំៗសរុបចំនួន ១១៦ គ្រឿង ក្នុងប្រវត្តិសាស្ត្រក្លិបរបស់ពួកគេ ស្របពេល Celtic ក៏មិននៅឆ្ងាយពីគ្នាប៉ុន្មាននោះដែរ ។

Rangers

យ៉ាងណាខាងក្រោមនេះ គឺជាបញ្ជីឈ្មោះក្លិបទាំង ១៥ ដែលបានឈ្នះពានរង្វាន់ធំៗច្រើនបំផុត នៅក្នុងប្រវត្តិសាស្របាល់ទាត់ ហើយចំពោះក្លិបដែលជាប់ចំណាត់ថ្នាក់លេខ ១ វិញ នឹងធ្វើឱ្យលោកអ្នក ភ្ញាក់ផ្អើលមិនខាន ។

១៥. Manchester United – អង់គ្លេស – ៦៦ ពាន

១៤. Juventus – អ៊ីតាលី – ៦៧ ពាន

១៣. Ajax – ហូឡង់ – ៧៣ ពាន

១២. Porto – ព័រទុយហ្គាល់ – ៧៧ ពាន

១១. Olympiacos – ក្រិក – ៧៩ ពាន

១១. Bayern Munich – អាល្លឺម៉ង់ – ៨១ ពាន

៩. Al-Faisaly – ហ្សកដានី – ៨១ ពាន

៨. Benfica – ព័រទុយហ្គាល់ – ៨៣ ពាន

៧. Barcelona – អេស្ប៉ាញ – ៩២ ពាន

៦. Real Madrid – អេស្ប៉ាញ – ៩៥ ពាន

៥. Penarol – អ៊ុយរ៉ូហ្គាយ – ១១០ ពាន

៤. Celtic – ស្កុតឡែន – ១១៣ ពាន

៤. Club Nacional de Football -​ អ៊ុយរ៉ូហ្គាយ – ១១៦ ពាន

២. Rangers – ស្កុតឡែន – ១១៦ ពាន

១. Al Ahly – អេហ្ស៊ីប – ១២១ ពាន

ប្រភព: Sportbible