ជើងចាស់ Campbell ជឿថា ការចុះហត្ថលេខាលើតារាឆ្នើម ២ រូបនេះ អាចនឹងជួយស្រោចស្រង់ Man Utd ឡើងវិញ

អតីតខ្សែប្រយុទ្ធរបស់ក្រុមកាំភ្លើងធំ Arsenal លោក Kevin Campbell ជឿជាក់ថាការចុះហត្ថលេខាលើខ្សែបម្រើ Frenkie de Jong និង N’Golo Kante នឹងក្លាយជាជម្រើសដ៏ល្អ សម្រាប់តំបន់បម្រើរបស់ក្រុមបិសាចក្រហម Manchester United ។

Campbell 

មិនតែប៉ុណ្ណោះ លោក Campbell បានលើកឡើងទៀតថា ការចុះហត្ថលេខាលើកីឡាករទាំងពីររូបខាងលើ នឹងអាចជួយឱ្យក្រុម Man United មានភាពល្អប្រសើឡើងវិញ ជាជាងបន្តដាក់ឱ្យ Fred និង Scott McTominay កាន់កាប់ក្នុងតំណែងនេះ ។

Kante

មិនតែប៉ុណ្ណោះ ដោយនិយាយទាំងស្រុងទៅកាន់ Football Insider លោក Kevin Campbell បានបញ្ជាក់ថា ៖ “នេះគឺជាបញ្ហា។ Scott McTominay និង Fred គឺជាកីឡាករល្មម ប៉ុន្តែពួកគេមិនមានបទពិសោធន៍ក្នុងកម្រិតកំពូលទេ ។ នៅពេលអ្នកនិយាយអំពី De Jong និង Kante អ្នកកំពុងនិយាយអំពីកីឡាករឆ្នើមនៅ Barcelona និងអ្នកឈ្នះពានរង្វាន់ World Cup ។ Kante បានឈ្នះជើងឯក Premier League ជាមួយក្លិបចំនួនពីរ។ គាត់គឺជាកីឡាករកំពូលម្នាក់” ។

De Jong

បញ្ជាក់ថា ទាំង Frenkie de Jong និង N’Golo Kante សុទ្ធសឹងតែបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយក្លិប Manchester United ក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ ៕​

ប្រភព: Sportskeeda