មិនមែន Zidane ឬ Pochettino គឺ​មាន​តែ​គ្រូ​ម្នាក់​នេះ​គត់ អាច​អូ.ស​ទាញ​ចិត្ត Mbappe បាន

កំពុង​មាន​ការ​រង់ចាំ​អ៊ុត​មើល ថា​តើ​កីឡាករ​បារាំង Kylian Mbappe នឹង​សម្រេច​ចិត្ត​បែប​ណា ជុំវិញ​អនាគត​នា​ពេល​ខាង​មុខ ពោល​បន្ត​នៅ​ជាមួយ​ក្លឹប PSG ឬ​ក៏​ផ្លាស់​ទៅ​ក្លឹប​ថ្មី​ណា​មួយ អាច​ជា Real Madrid? ទន្ទឹម​ចម្លើយ​កំពុង​ស្ថិត​ក្នុង​ការ​រង់ចាំ ងាក​មក​អតីត​ជើង​ចាស់​លោក Ian Rush បាន​បង្ហាញ​ការ​យល់​ឃើញ ថា​មាន​តែ​អ្នកចាត់ការ​មួយ​រូប​គត់ ដែល​អាច​អូស.ទាញ​ចិត្ត​យុវជន​ខាង​លើ​បាន។

Mbappe

នោះ​គឺ Jurgen Klopp ក៏​ព្រោះ​តែ​គ្រូ​សញ្ជាតិ​អាល្លឺម៉ង់ បាន​បង្ហាញ​ផ្លែផ្កា​ជោគជ័យ​តាម​រយៈ​ការ​ដឹកនាំ​ក្រុម​ឲ្យ​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ UCL ដល់​ទៅ ៣ លើក​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។ នេះ​ជា​អ្វី​ដែល Mbappe កំពុង​ចន្លោះ​ក្នុង​អាជីព នោះ​គឺ​មិន​ទាន់​បាន​ស្គាល់​រសជាតិ​លើក​ពាន​អឺរ៉ុប UCL សូម្បី​តែ​ម្តង។

លោក Rush និយាយ៖ “ដូច​តែ​ជំនាន់ Van Dijk អ៊ីចឹង គេ​មាន​ឱកាស​អាច​ផ្ទេរ​ទៅ City ឬ Chelsea តែ​គេ​រើស​យក Liverpool ព្រោះ​គេ​ជឿជាក់​លើ​អ្នកចាត់ការ ហើយ​ឥឡូវ​មើល​ចុះ​គេ​បាន​ក្លាយ​ជា​វីរបុរស​ហើយ ដូច​គ្នា​ទៅ​នឹង Mbappe បើ​យើង​អត់​ល្មើ.ស​ច្បាប់​នៃ​ការ​ចំណាយ ក៏​ជឿ​ថា មាន​តែ Klopp ទេ ដែល​អាច​អូស.ទាញ​ចិត្ត​គេ​ឲ្យ​មក​ចូល​រួម​បាន”។

Klopp
Mbappe

លោក​សង្កត់​ធ្ងន់៖ “Mbappe គេ​អត់​ទាន់​បាន​ឈ្នះ Champions League ទេ ហើយ​យើង​បាន​ដឹង​ Liverpool ឡើង​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោម​ការ​ដឹកនាំ​របស់​ Klopp សារ​នេះ​លើក​ទី ៣ ដូច្នេះ​អ្នក​ប្រហែល​ជា​យល់ ហេតុអ្វី Liverpool មាន​ប្រៀប​ជាង Madrid ក្នុង​ការ​ចុះ​ហត្ថលេខា​យក​កីឡាករ​បារាំង”៕

ប្រភព៖ Sportskeeda