Everton គេ​ឆ្លង​ផុត​ហើយ សល់​តែ ២ ក្លឹប​នេះ​ទេ ដែល​មាន​មួយ​ត្រូវ​ធ្លាក់​ចេញ​ពី Premier League

ជា​រៀងរាល់​រដូវ​កាល ៣ ក្លឹប​នៅ Premier League ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​បាត​តារាង នឹង​ត្រូវ​សម្រេច​ធ្លាក់​ឈ្មោះ​ទៅ​ក្របខ័ណ្ឌ​លំដាប់​ទី​ពីរ​របស់​អង់គ្លេស គឺ Championship ហើយ​ឥឡូវ​យើង​រក​បាន ២ ក្រុម​ហើយ រួម​មាន Norwich City និង Watford។ ក្រុម​ទាំង​ពីរ​បាន​ចាញ់​ដាច់​គម្លាត​ពិន្ទុ​ដល់​ទៅ ១០ ពិន្ទុ ធៀប​នឹង​ក្រុម​សេសសល់​ឱកាស​គិត​ត្រឹម​ជុំ​ទី ៣៧។

Everton-Crystal Palace

ដោយឡែក Everton ​ឯ​ណោះ ដែល​ប៊ិះ​តែ​នឹង​ត្រូវ​ធ្លាក់ ក៏​បាន​ស្រោច.ស្រង់​ខ្លួន​ឡើង​វិញ តាម​រយៈ​ជ័យជម្នះ​ទៅ​លើ Cystal Palace ៣-២ កាល​ពី​ថ្ងៃ​មុន។ ការ​យក​បាន ៣ ពិន្ទុ​នេះ នាំ​ឲ្យ​ក្លឹប​ស្ករ​គ្រាប់​ខៀវ នាំ​មុខ​ដាច់​ ៤ ពិន្ទុ​ធៀប​នឹង​ក្រុម​ឈរ​ចំណាត់ថ្នាក់​ក្រោម​ពីរ​ផ្សេង​ទៀត ជា​ហេតុ​សម្រេច​ឲ្យ​ក្លឹប​មិន​ចាំ​បាច់​បារ.ម្ភ​នៅ​ប្រកួត​ជុំ​ទី ៣៨ បើ​ទោះ​បី​ត្រូវ​លេង​ចាញ់ Arsenal ក៏​ដោយ។

ផ្ទុយ​ទៅ​វិញ សល់​ ២ ក្រុម​ដែល​មាន​មួយ​នឹង​ត្រូវ​ធ្លាក់ មាន​មួយ​ត្រូវ​បន្ត​ឈរ​នៅ Premier League រដូវ​កាល​ក្រោយ គឺ​រវាង Burnley ឬ​ក៏ Leeds United។ ក្រុម​ទាំង​ពីរ​មាន ៣៥ ពិន្ទុ​ស្មើ ក៏​ប៉ុន្តែ Burnley ជំពា.ក់​គ្រាប់​បាល់​តិច​ជាង​តែ ១៨ គ្រាប់ រី​ឯ Leeds ជំ.ពាក់​ដល់ ៣៨ គ្រាប់ ដូច្នេះ​មាន​ន័យ​ថា ប្រកួត​ចុង​ក្រោយ បើ​ក្រុម​ទាំង​ពីរ​ឈ្នះ​ដូច​គ្នា នោះ​គឺ​ក្រុម​ដឹកនាំ​ដោយ​លោក Marcelo Bielsa ជា​អ្នក​ដែល​ត្រូវ​ធ្លាក់។

Everton
Burnley-Leeds

ជុំ​ចុង​ក្រោយ Leeds ត្រូវ​ជួប Brentford នៅ​យប់​ស្អែក​នេះ វេលា​ម៉ោង ១០:០០ តែ​មួយ ជួន​ពេល​ដែល Burnley ត្រូវ​ប៉ះ Newcastle។ ក្នុង​ករណី​មួយ​ផ្សេង​ទៀត បើ Burnley លេង​បាន​ត្រឹម​ស្មើ ឬ​ចាញ់ ជួន​ពេល​ Leeds បាន ៣ ពិន្ទុ​ពេញ នោះ​ទើប​ពួក​គេ​អាច​សម្រេច​ឡើង​មក​ឈរ​លេខ ១៧ បន្ត​ឈ្មោះ​នៅ​រដូវ​កាល​ក្រោយ​បាន៕

ប្រភព៖ បរទេស