Arsenal ចាប់​អារម្មណ៍​ខ្សែ​បម្រើ​រួម​លីគ PL រូប​នេះ ចង់​យក​មក​បម្លែង​ខ្លួន​ជា​ខ្សែ​ប្រយុទ្ធ

អ្នកចាត់ការ​នៃ​ក្លឹប Arsenal លោក Mikel Arteta បាន​ចាប់​អារម្មណ៍​ទៅ​លើ​ខ្សែ​បម្រើ​នៃ​ក្លឹប​មេឃ​ខៀវ Manchester City ពោល​ជា​កីឡាករ​ក្រៅ​ជម្រើស​របស់​លោក Pep Guardiola ហើយ​ចង់​បាន​គេ​មក​ចុះចូល​នៅ​ទឹកដី Emirate Stadium ដោយ​សន្យា​នឹង​ផ្តល់​ជូន​តំណែង​ថ្មី ជា​ខ្សែ​ប្រយុទ្ធ​ថែម​ទៀត​ផង។

Gundogan

នោះ​គឺ Ilkay Gundogan ដែល​កីឡាករ​វ័យ ៣១ ឆ្នាំ កំណត់​ត្រូវ​ផុត​កុងត្រា​ជាមួយ​ក្លឹប​ម្ចាស់ដី Etihad នា​រដូវ​កាល​ក្រោយ។ ពេលវេលា​របស់​គេ​លើ​ទីលាន​ជាមួយ City ហាក់​មិន​សូវ​ទទួល​បាន​ជាប់.លាប់​ឡើយ ពោល​ភាគ​ច្រើន​បាន​ត្រឹម​ជា​កីឡាករ​បម្រុង។

បើ​តាម​សារព័ត៌មាន Daily Mail ចុះ​ផ្សាយ​ថា ដោយ Arteta ធ្លាប់​ជា​ជំនួយ​ការ​របស់​លោក Pep នៅ City និង​យល់​ច្បាស់​ពី​គុណភាព​របស់​កីឡាករ​អាល្លឺម៉ង់ ដូច្នេះ​ក៏​ចង់​នាំ​យក​គេ​មក​លេង​ជា​ខ្សែ​ប្រយុទ្ធ​នៅ Arsenal នា​រដូវ​កាល​ក្រោយ ពោល​ជា​ការ​មក​បំពេញ​កន្លែង Alexandre Lacazette ឬ Eddie Nketiah ដែល​ល្ហិចល្ហៀង លឺ​ចង់​ចាកចេញ​នៅ​រដូវ​ក្តៅ​ផង។

Gundogan
Gundogan

រំឭក​ថា សូម្បី​លោក Pep ផ្ទាល់​ក៏​ធ្លាប់​និយាយ​ដែរ អំពី​សមត្ថភាព Gundogan៖ “ខ្ញុំ​និយាយ​ច្រើន​សារ​ហើយ គេ​អាច​លេង​ជា​ខ្សែ​ប្រយុទ្ធ ជា False 9 ក៏​បាន តែ​មនុស្ស​មួយ​ចំនួន​បែរ​ជា​អស់​សំណើច ដល់​ថ្ងៃ​នេះ​ច្បាស់​ហើយ គេ​អាច​រក​បាន ២ គ្រាប់​ម្នាក់​ឯង​បាន”៕

ប្រភព៖ Daily Mail