Guardiola ​ចេញ​មក​និយាយ​ច្បាស់ ចង់​ឃើញ​វត្តមាន​ម្នាក់​នេះ​បន្ត ក្រោយ​លឺ​ដំណឹង​ចង់​ចាកចេញ

អ្នកចាត់ការ​លោក Pep Guardiola នៃ​ក្លឹប​មេឃ​ខៀវ Manchester City បាន​ទម្លាយ​កាល​ពី​ពេល​ថ្មីៗ ថា​ពេល​ទៅ​មុខ ចង់​ឃើញ​កីឡាករ​លេង​តំណែង​បម្រើ បន្ត​ឈរ​ជើង​នៅ​ក្លឹប​ដដែល។ នេះ​ជា​ការ​ឆ្លើយតប ក្រោយ​លឺ​ចចាមអារ៉ាម​ចង់​ចាកចេញ ដែល​ថែម​ទាំង​មាន​ប្រភព​មួយ​នោះ ថា​គ្រូ​បាន​ប្រាប់​ទៅ​សិស្ស ឲ្យ​លៃលក​រក​ក្លឹប​ថ្មី​ទៀត​ផង។

Guardiola

នោះ​គឺ​អនាគត​របស់ Ilkay Gundongan ដែល​គេ​មិន​សូវ​មាន​ឱកាស​គ្រប់គ្រាន់​ទេ ពោល​មិន​មែន​ជា​តួ​ឯក ដូច​ជា Kevin de Bruyne ឬ Bernardo Silva ជា​ដើម​ឡើយ។ រយៈ​ពេល​ចុង​ក្រោយ ឈ្មោះ​កីឡាករ​អាល្លឺម៉ង់ បាន​ផ្សារភ្ជាប់​ទៅ​កាន់​ក្លឹប​អេស្ប៉ាញ Barcleona និង​ក្លឹប​រួម​លីគ Arsenal។

តែ​យ៉ាង​ណា​តាម​ការ​បញ្ជាក់​របស់​គ្រូ​អេស្ប៉ាញ​ថ្មីៗ​នេះ៖ “ប្រសិន​អ្នក​សួរនាំ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ហ៊ាន​និយាយ​ថា ចង់​ឲ្យ Gundogan បន្ត​នៅ​រដូវ​កាល​បន្ទាប់ គ្មាន​នរណា​គិត​ថា គេ​នឹង​មិន​អាច​នៅ​ City ឡើយ ដោយ​រឿង​គេ​ចង់​ចាកចេញ ក្លឹប​អត់​បាន​ដឹងលឺ​អី​ទាំង​អស់ នេះ​មាន​តែ​គណនី Twitter ទាំង​អស់​ហ្នឹង​ទេ​ដែល​ចុះ​ផ្សាយ អ៊ីចឹង​ខ្ញុំ​អត់​ដឹង​ទេ ឬ​ប្រហែល​ពួក​គេ​ដឹង​ច្រើន​ជាង​ខ្ញុំ​ទៀត​មើល​ទៅ”។

Gundogan
Gundogan

រំឭក​ឲ្យ​ដឹង​ថា Gundogan ជា​កីឡាករ​ដែល​បាន​មក​ចូលរួម នៅ City កាល​ពី​ឆ្នាំ ២០១៦ ហើយ​សុពលភាព​កុងត្រា​សព្វថ្ងៃ​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣។ ស្ថិតិ​រដូវ​កាល​នេះ គេ​លេង​បាន ៤២ ប្រកួត រក​បាន ៨ គ្រាប់​និង Assist ៦ លើក តែ​ភាគច្រើន​ត្រឹម​ឈរ​ជើង​នាម​កីឡាករ​បម្រុង៕

ប្រភព៖ Sportsmole