សេដបាត់! មេធំ Perez ប្រាប់ទៅកាន់កីឡាករ R.Madrid ត្រង់ៗថា តារាឆ្នើមរូបនេះ នឹងមិនផ្ទេរមកនោះទេ

យោងតាមរបាយការណ៍ចុះផ្សាយចុងក្រោយមួយ បានឱ្យដឹងថា ប្រធានក្លិប Real Madrid លោក Florentino Perez បានចូលទៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ បន្ទាប់ពីការប្រកួតចុងក្រោយរបស់ក្រុមម្ចាស់ជើងឯក La Liga ហើយប្រាប់ទៅកាន់ក្រុមកីឡាករថា ការផ្ទេរមករបស់តារាឆ្នើមរូបនេះ នឹងមិនកើតឡើងនោះឡើយ ។

Perez

ជាការពិតណាស់ ក្លិប Madrid បានបរាជ័យ ក្នុងការផ្តល់ជូនសំណើតម្លៃ ១៥៤ លានផោន ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Kylain Mbappe ពីក្រុម PSG កាលពីរដូវក្តៅមុន ប៉ុន្តែវានៅតែមានក្តីរំពឹងខ្ពស់ថា Mbappe នឹងផ្ទេរមកចូលរួមជាមួយក្លិបអេស្ប៉ាញ នៅពេលដែលកិច្ចសន្យារបស់គេ ត្រូវផុតកំណត់នៅរដូវក្តៅខាងមុខនេះ។

Mbappe

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ លោក Perez បានជូនដំណឹងដល់ក្រុមរបស់លោក Carlo Ancelotti ថា Mbappe នឹងផ្ទេរមក Madrid ទេ បន្ទាប់ពីការប្រកួត ដោយលទ្ធផលស្មើនៅទឹកដី Bernabeu ទល់នឹងក្រុម Real Betis យប់មិញ  ។

ជុំវិញបញ្ហានេះ ម្តាយរបស់ Mbappe គឺលោកស្រី Fayza Lamari បាននិយាយកាលពីថ្ងៃសុក្រថា កីឡាករវ័យ ២៣ ឆ្នាំ បានបញ្ចប់ការពិភាក្សាជាមួយភាគីក្លិបទាំងពីរ ចំពោះសំណើដែលបានផ្តល់ជូនស្ទើតែដូចគ្នា ។

Mbappe

លើសពីនេះ អ្នកជំនាញបាល់ទាត់អេស្ប៉ាញ លោក Guillem Balague បានអះអាងថាការផ្ទេរមកកាន់ក្របខ័ណ្ឌ La Liga របស់ Mbappe មិនទំនងជាអាចកើតមានឡើងនោះទេ ដោយខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ អាចនឹងបញ្ចប់ទៅជាមួយការស្នាក់នៅក្លិប PSG បន្តទៀត ៕

ប្រភព: AF