ទាំង Chelsea និង Liverpool សុទ្ធសឹងតែចង់បាន តារាកំពូលនៅ Serie A រូបនេះ មកចូលរួមក្រុមខ្លួន

ថ្មីៗនេះ ទាំងក្លិបតោខៀវ Chelsea និង Liverpool ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមខ្លួនរួចស្រេចហើយ ដើម្បីចូលរួមប្រជែង ដណ្តើមយកតារាឆ្នើមរបស់ក្រុម Juventus នៅរដូវក្តៅខាងមុខ ។

Tuchel , Klopp

ជាក់ស្តែង កីឡាករ ដែលក្លិបអង់គ្លេសទាំង ២ ចង់បាននោះ គឺខ្សែការពារ Matthijs de Ligt ខណ:រូបគេបានចូលរួមជាមួយជាមួយក្រុម Juventus ពី Ajax ហើយចាប់តាំងពីពេលនោះ គេបានជួយក្រុមឱ្យឈ្នះពានរង្វាន់ជាច្រើន ក្នុងរយៈពេលដ៏ខ្លី ។

Matthijs de Ligt

យោងយ៉ាងណា បើយោងតាមប្រភពព័ត៌មានអ៊ីតាលី ​​Calcio Mercato បានបង្ហាញថាក្លឹប Chelsea និង Liverpool ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ De Ligt ខណៈពួកគេសុទ្ធសឹងតែចង់ពង្រឹងតំបន់ការពាររបស់ខ្លួន សម្រាប់រដូវកាលក្រោយ។

Matthijs de Ligt

ការផ្លាស់ប្តូរទៅកាន់ Liverpool វាត្រូវបានគេយល់ថា De Ligt នឹងអាចបាត់បង់ពេលវេលា ដោយសារតែវត្តមានរបស់ Virgil Van Dijk, Ibrahima Konate និង Joel Matip សុទ្ធសឹងតែធ្វើបានល្អ ប៉ុន្តែចំពោះការផ្លាស់ទៅ Chelsea អាចជារឿងដ៏ល្អមួយ ដោយសាតែក្រុមរបស់លោក Thomas Tuchel នឹងបាត់បង់ខ្សែការពារជាច្រើននាក់ នៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ ៕

ប្រភព: Caughtoffside