Tuchel ហាក់បង្ហើបតម្រុយអំពីការចាកចេញរបស់តារាឆ្នើមម្នាក់ នៅទីផ្សារដោះដូរខាងមុខ

គ្រូបង្វឹក លោក Thomas Tuchel ថ្មីៗនេះ បានបង្ហើបថា តារាឆ្នើមរបស់ក្រុមតោខៀវ Chelsea ម្នាក់ អាចនឹងចាកចេញពីក្រុម នៅទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខ ដោយសាររូបគេមិនសូវទទួលបានឱកាសលេងច្រើន នៅទឹកដី Stamford Bridge ។

Tuchel

ជាក់ស្តែង កីឡាករដែលលោក Tuchel ចង់សំដៅលើនោះ គឺអ្នកចាំទី Kepa Arrizabalaga ដែលបានក្លាយជាអ្នកចាំទីមានតម្លៃខ្លួនថ្លៃជាងគេបំផុត នៅក្នុងប្រវត្តិសាស្រ្ត នៅពេលដែលផ្ទេរមកកាន់ក្របខ័ណ្ឌអង់គ្លេស ជាមួយនឹងការផ្ទេរដែលមានតម្លៃប្រមាណ ៧២ លានផោន ពីក្រុម Athletic Bilbao ក្នុងឆ្នាំ ២០១៨ ។

Arrizabalaga

តែទោះជាយ៉ាងណាក៏ដោយ នៅមួយរយ:ពេលចុងក្រោយនេះ Kepa មិនសូវទទួលបានឱកាសលេងច្រើននោះទេ ដោយបង្ហាញខ្លួនបានត្រឹម ១១ ប្រកួតប៉ុណ្ណោះ ក្នុងក្របខ័ណ្ឌ Premier League នៅរយ:ពេល ២ រដូវកាលចុងក្រោយ ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Tuchel ជាពេសចាប់តាំងពីការមកដល់របស់ កីឡាករ Edouard Mendy ។

មិនតែប៉ុណ្ណោះ នៅពេលត្រូវបានគេសាកសួរអំពីអនាគតរបស់ Kepa គ្រូបង្វឹក លោក Tuchel បាននិយាយថា​៖ ” វាអាស្រ័យលើអ្វីដែលគាត់ចង់បាន ប៉ុន្តែខ្ញុំមិនដឹងថាក្លិបមានផែនការបែបណាចំពោះ Mendy ននិង Kepa សម្រាប់តំណែងនេះទេ ” ។ ” ខ្ញុំដឹងថា Kepa មិនសប្បាយចិត្តនឹងស្ថានភាពនេះទេ ហើយគាត់សមនឹងទទួលបានឱកាសលេងបន្ថែមទៀត ” ។

Arrizabalaga

គួរឱ្យដឹងថា Arrizabalaga អាចជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករជាច្រើនទៀតរបស់ Chelsea ដែលអាចចាកចេញ នៅចុងបញ្ចប់រដូវកាលនេះ រួមជាមួយ Rudiger ដែលខិតជិតផ្ទេរទៅកាន់ R.Madrid និង Christensen ដែលជិតផ្ទេរទៅកាន់ Barca ៕

ប្រភព: Metro