ផ្លូវការ! ទីបំផុតរកឃើញអ្នកឈ្នះពានកីឡាករល្អបំផុតរបស់ Premier League នៅរដូវកាលនេះហើយ

ខ្សែបម្រើឆ្នើម Kevin De Bruyne របស់ក្រុមមេឃខៀវ Manchester City ត្រូវបានដាក់ឈ្មោះជាកីឡាករឆ្នើមបំផុតប្រចាំរដូវកាល ២០២១-២២ របស់ក្របខ័ណ្ឌ Premier League ។

De Bruyne

ជាក់ស្តែង ការឈ្នះពានរង្វាន់នេះ បានធ្វើឱ្យកីឡាករវ័យ ៣០ ឆ្នាំ ស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាករដែលបានឈ្នះពានច្រើនជាងគេ បន្ទាប់ពីអតីតកីឡាករ Thierry Henry របស់ក្រុម Arsenal និងកីឡាករ Manchester United កីឡាករ Cristiano Ronaldo និង Nemanja Vidic ។

De Bruyne

គួរឱ្យដឹងថា De Bruyne ដែលបានឈ្នះពានរង្វាន់នេះ ជាលើកដំបូងក្នុងឆ្នាំ ២០១៩-២០ បានក្លាយជាផ្នែកដ៏សំខាន់បំផុតសម្រាប់ក្រុម City ដោយអាចរកគ្រាប់បាល់បញ្ចូលទីបាន ១៥ គ្រាប់ និង assist ចំនួន ៧ លើក ពីការបង្ហាញខ្លួន ២៩ លើក នៅ PL ។

De Bruyne

មិនតែប៉ុណ្ណោះ ដោយថ្លែងទៅកាន់គេហទំព័រ mancity ក្នុងការទទួលបានពានរង្វាន់នេះ De Bruyne បាននិយាយថា​៖ “ការឈ្នះពានរង្វាន់នេះ គឺជាលើកទីពីរ ហើយវាជាសមិទ្ធផល ដែលខ្ញុំពិតជាមានមោទនភាពបំផុត ” ៕

ប្រភព: Sportsmole