Klopp ថាកីឡាករសំខាន់ម្នាក់របស់ Liverpool អាចអវត្តមានពីទីលានពេលជួប Real Madrid

អ្នកចាត់ការ Liverpool លោក Jurgen Klopp បានបញ្ជាក់ថា ខ្សែបម្រើ Thiago Alcantara នឹងអវត្តមានក្នុងការប្រកួត UEFA Champions League វគ្គផ្ដាច់ព្រ័ត្រ ដោយសារតែបញ្ហារបួស។

ក្រុមហង្សក្រហមទទួលបានជ័យជម្នះដោយលទ្ធផល ៣-១ លើ Wolves ប៉ុន្ដែមិនទាន់គ្រប់គ្រាន់ឱ្យពួកគេដណ្ដើមបានជើងឯកពី Manchester City ឡើយ ដោយក្រុមរបស់លោក Pep Guardiola បានវាយបកយកឈ្នះ Aston Villa ៣-២។

ប៉ុន្ដែពេលនេះលោក Klopp មានការផ្ដោតអារម្មណ៍ខ្លាំងទៅលើការជួបតតាំងជាមួយ Real Madrid ក្នុងទីក្រុងប៉ារីស នាថ្ងៃទី២៨ ខែឧសភាខាងមុខ ហើយគ្រូបង្វឹកជនជាតិអាល្លឺម៉ង់រូបនេះ ត្រូវប្រឈមនឹងបញ្ហាកីឡាកររបួស។

លោក Klopp បានថ្លែងប្រាប់ Daily Mail ថា៖ “ខ្ញុំគិតថា គេ(Thiago) នឹងខកខានការចូលរួមប្រកួតផ្ដាច់ព្រ័ត្រ, ប៉ុន្ដែខ្ញុំមិនច្បាស់ទេ។ គេដើរខ្ញើចៗ ដូច្នេះវាមិនមែនជាសញ្ញាល្អនោះទេ”។

“គេមើលទៅមិនស្ថិតក្នុងស្ថានភាពល្អឡើយ ប៉ុន្ដែគេចង់អបអរជាមួយគ្រួសាររបស់គេ ហើយគេអាចដើរបាន។ នៅថ្ងៃចន្ទ គេនឹងធ្វើការពិនិត្យ”៕

ប្រភព៖ Football Espana