ខាង​ក្លឹប​ចាស់ គេ​សុំ​យក​ទៅ​វិញ បើ​ Man Utd លែង​ត្រូវ​ការ​កីឡាករ​រូប​នេះ

ក្លឹប Manchester United ទំនង​ជា​នឹង​រុះរើ​កីឡាករ​មួយ​ចំនួន ដោយ​មាន​អ្នក​ចេញ មាន​អ្នក​ថ្មី​ត្រូវ​ចូល​មក​បំពេញ ទន្ទឹម​នឹង​ការ​មក​ដល់​របស់​អ្នកចាត់ការ​ថ្មី​លោក Erik ten Hag។ ក្នុង​ចំណោម​ក៏​មាន​ជើង​ក្រោម ខ្សែ​ការពារ Alex Telles ផង​ដែរ។

Porto

កីឡាករ​វ័យ ២៩ ឆ្នាំ បាន​ផ្លាស់​ចេញ​ពី FC Porto មក​កាន់​ក្លឹប​បិសាច​ក្រហម នៅ​ខែ​តុលា ឆ្នាំ ២០២០ ហើយ​សរុប​ការ​បង្ហាញ​ខ្លួន ៤៩ ប្រកួត រក​បាន ១ គ្រាប់ និង Assist ៨ លើក។ តែ​យ៉ាង​ណា​រដូវ​កាល​នេះ គេ​ហាក់​មិន​សូវ​បាន​លេង​ជាប់.លាប់​ទេ ពោល​ត្រឹម​ជា​ស្រមោល​របស់ Luke Shaw ដែល​រមែង​ជា​កីឡាករ​ជាប់​ជម្រើស​ដំបូង។

បើ​តាម​របាយការណ៍​ពី Correio da Manha ចុះ​ផ្សាយ​ថា ប្រសិន​ពេល​ទៅ​មុខ គ្រូ​ថ្មី លោក Ten Hag មិន​ចង់​បាន កីឡាករ​ប្រេស៊ីល Telles ទេ​នោះ ខាង​ក្លឹប​ចាស់ FC Porto ក៏​នឹង​ចាប់​អារម្មណ៍​ចរចា​នាំ​យក​គេ​ត្រលប់​ទៅ​វិញ​ផង​ដែរ។ ជា​ការ​ពិត សុពលភាព​កុងត្រា​របស់​កីឡាករ​សេសសល់​ដល់​ចុង​ខែ​មិថុនា ២០២៤ ដូច្នេះ​តម្លៃ​ខ្លួន ក៏​នៅ​មាន អាច​ល្បាក់​ស្មើ​ដើម ១៥ លាន​អឺរ៉ូ គ្រា​ក្លឹប​យក​ចេញ​ពី​ក្លឹប​នៅ​ទឹកដី​ព័រទុយហ្គាល់។

Telles
Telles

បញ្ជាក់​ថា Telles គ្រា​ឈរ​ជើង​ឲ្យ​ក្លឹប Porto គឺ​ធ្វើ​បាន​ល្អ​ខ្លាំង ដោយ ១៩៥ ប្រកួត រក​បាន ២៦ គ្រាប់​និង Assist ៥៧ លើក។ គេ​ត្រូវ​ការ​ពេលវេលា​លេង និង​ការ​បង្ហាញ​សមត្ថភាព​លើ​ទីលាន ព្រោះ​ដើម្បី​ទទួល​ឱកាស​លេង​ព្រឹត្តិការណ៍ FIFA World Cup នៅ​ឯ​ចុង​ឆ្នាំ។ ដូច្នេះ​ថា​មិន​ត្រូវ​ការ​ចរចា​ថ្មី​មួយ អាច​នឹង​កើត​ឡើង​នៅ​រដូវ​ក្តៅ​ខាង​មុខ៕

ប្រភព៖ Sportsmole