Di Maria ជឿជាក់ថា R.Madrid នៅតែមានសង្ឃឹមច្រើន ដើម្បីចុះកុងត្រាលើតារាឆ្នើមរូបនេះ

ខ្សែបម្រើ Angel Di Maria ជឿជាក់ថា Kylian Mbappe បានធ្វើការសម្រេចចិត្តត្រឹមត្រូវ ក្នុងការបន្តស្នាក់នៅក្លិប Paris Saint-Germain តែយ៉ាងណាគេនៅតែមានជំនឿចិត្តថាខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ សល់ពេលវេលាច្រើនទៀត ដើម្បីផ្ទេរទៅចូលរួម Real Madrid ។

Mbappe , Di Maria  

ជាក់ស្តែង Mbappe មួយរយ:ចុងក្រោយនេះ ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយក្រុមជើងឯកអេស្ប៉ាញ Madrid នៅរដូវក្តៅនេះ ប៉ុន្តែផ្ទុយទៅវិញ គេបានសម្រេចចិត្តស្នាក់នៅ PSG ដោយបានចុះហត្ថលេខាលើកិច្ចសន្យាថ្មី រយ:ពេល ៣ ឆ្នាំបន្ថែម ជាមួយក្លឹបយក្សរបស់បារាំង។

Mbappe

តែទោះជាយ៉ាងនេះក្តី Di Maria ដែលធ្លាប់ចំណាយពេលលេងឱ្យ Real Madrid នៅចន្លោះឆ្នាំ ២០១០ ដល់ ២០១៤ បាននិយាយថា ៖ “ខ្ញុំគិតថាគាត់បានធ្វើការសម្រេចចិត្តត្រឹមត្រូវហើយ ក្នុងការបន្តជាមួយក្លិប PSG ” ។

Mbappe

គេបន្ថែមទៀតថា ៖ “គាត់នៅក្មេង ហើយនៅមានពេលច្រើនទៀត ដើម្បីទៅលេងឱ្យ Madrid គាត់នៅតែអាចទៅលេងនៅកន្លែងណា ដែលគាត់ចង់ទៅ ។ ហើយជាមួយការចុះហត្ថលេខាលើកុងត្រា ៣ ឆ្នាំ នឹងធ្វើឱ្យគាត់លេងជាមួយ PSG ដល់អាយុ ២៦ ឆ្នាំ ដូច្នេះគាត់នៅតែមានពេលច្រើនទៀត ក្នុងអាជីពរបស់គាត់។ គាត់ចង់បង្កើតប្រវត្តិសាស្ត្រនៅក្លិបបារាំងសិន ដោយគាត់អាចរកបានជិត ២០០ គ្រាប់ហើយ” ៕​

ប្រភព: Metro