Di Maria កំពុងត្រូវបានជំរុញឱ្យមានការផ្ទេរទៅកាន់ក្លិបនៅអេស្ប៉ាញមួយ ក្រោយចាកចេញពី PSG

បន្ទាប់ពីការចាកចេញរបស់ខ្សែបម្រើឆ្នើម Angel Di Maria ត្រូវបានប្រកាសជាផ្លូវការ មានក្លិបជាច្រើន ហាក់ដូចជាបានសាកសួរអំពីផែនការអនាគតរបស់តារាឆ្នើមរូបនេះ ជាពិសេសនៅពេលដែលគេ ត្រូវក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន នៅរដូវក្តៅខាងមុខ ។

Di Maria 

ហើយយ៉ាងណា ក្នុងរយ:ពេលកន្លងមកនេះ វាត្រូវបានគេរាយការណ៍ថា Di Maria គឺជាបេក្ខភាពដ៏សំខាន់មួយ ដើម្បីទៅជំនួសតំណែងរបស់ខ្សែប្រយុទ្ធ Ousmane Dembele នៅក្លិប Barcelona ខណ:កីឡាករសញ្ជាតិបារាំងរូបនេះ នៅតែមិនទាន់បានយល់ព្រមចុះកុងត្រាថ្មីនៅឡើយនោះឡើយទេ ។

Di Maria

មិនតែប៉ុណ្ណោះ បើយោងតាមរបាយការណ៍ពី ‘Mundo Deportivo’ បានរាយការណ៍ថា Di Maria ត្រូវបានជំរុញឱ្យមានការផ្ទេរទៅកាន់ទឹកដី Camp Nou ប៉ុន្តែមានកត្តាមួយចំនួន ធ្វើឱ្យ Barca មានការស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិអាហ្សង់ទីនរូបនេះ ។

លើសពីនេះ ប្រភពខាងលើបានបង្ហាញផងដែរថា បញ្ហាទីមួយនោះ គឺអាយុរបស់ Di Maria ដោយក្លិប Barca នៅតែមានភាពសង្ស័យចំពោះសមត្ថភាពរបស់កីឡាកររូបនេះ ថាអាចនឹងមានភាពជាប់លាប់ បានយូរប៉ុណ្ណា ។

Di Maria ​

បន្ថែមពីនេះ បញ្ហាមួយផ្សេងទៀត គឺស្ថិតនៅត្រង់ Raphinha ខណ:តារាឆ្នើមរបស់ក្រុម Leeds United រូបនេះ ត្រូវបានគេចាត់ទុកថាជាគោលដៅផ្ទេរដ៏សំខាន់មួយរបស់ក្រុម Barca ដែលអាចជាហេតុធ្វើឱ្យក្លិបនៅ La Liga ត្រូវធ្វើពិចារណាបន្ថែមទៀត រវាងជម្រើសកីឡាករទាំង ២ រូបនេះ ៕

ប្រភព: Besoccer