ច្បាស់ការហើយ! ទីបំផុត Conte បញ្ជាក់ត្រង់ៗបែបនេះ ជុំវិញអនាគតរបស់ខ្លួនជាមួយ Spurs នៅរដូវកាលក្រោយ

យោង​តាម​របាយ​ការណ៍​ចុង​ក្រោយ​មួយ​ បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ គ្រូបង្វឹក​ របស់​ក្រុម​ Tottenham Hotspur លោក​ Antonio Conte បាន​បញ្ជាក់​យ៉ាង​ច្បាស់​ជុំវិញ​ អនាគត​របស់​លោក​ ជាមួយ​ក្លិប​អង់គ្លេស​ នៅ​រដូវកាល​ក្រោយ​ ចំ​ពេល​មាន​ពាក្យ​ចចាម​អារ៉ាម​ជាច្រើន​ លើ​ការ​ចាក​ចេញ​ពីក្លិប​ ។

Conte

ជាក់ស្តែង បុរសវ័យ ៥២ ឆ្នាំរូបនេះ បានដឹកនាំក្រុម Spurs ឱ្យទទួលបានកៅអីលេងនៅក្របខ័ណ្ឌ Champions League វិញ នៅរដូវកាក្រោយ បន្ទាប់ពីបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ ៤ ក្នុងក្របខ័ណ្ឌ Premier League ។

Conte

តែទោះបីជាមានជោគជ័យនោះក៏ដោយ វានៅតែមានការរំពឹងទុកជាច្រើន ជុំវិញអនាគតរបស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលី នៅក្នុងក្រុម Spurs ដោយគេយល់ថា លោក Conte ចង់ទទួលបានការជ្រួយជ្រោមជ្រែងបន្ថែមទៀតពីថ្នាក់ដឹកនាំរបស់ក្លិប នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ ។

Conte

ហើយឥឡូវនេះ បើយោងតាមរបាយការណ៍ពី ​​Sky Sports បានបង្ហាញថាលោក Conte បានសម្រេចចិត្តថានឹងបន្តស្នាក់នៅក្លិប សម្រាប់រដូវកាលក្រោយទៀត បន្ទាប់ពីបានពិភាក្សាជាមួយនាយកផ្នែកបាល់ទាត់ លោក Fabio Paratici កាលពីថ្ងៃសុក្រ។

មិនតែប៉ុណ្ណោះ លោក Paratici ត្រូវ​បាន​គេ​យល់​ថា​ បាន​ផ្តល់​ការ​ធានា​ដល់ លោក Conte ថា​យ៉ាង​ហោច​ណាស់​កីឡាករ​ ៦ ឬ ៧ នាក់ ​នឹង​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ខាង​មុខ​នេះ​ ដើម្បីពង្រឹងក្រុមបន្ថែមទៀត ៕

ប្រភព: Sportsmole