លុយ​ក៏​មិន​អាច​ទិញ De Jong ចង់​បាន​របស់​មួយ​ ដែល Man Utd ​គ្មាន​ឡើយ​ពេល​នេះ

ក្លឹប​បិសាច​ក្រហម Manchester United បាន​បរាជ័យ​នៅ​ការ​នាំ​យក Frenkie de Jong បន្ទាប់​ពី​កីឡាករ​ប្រកាស​កាល​ពី​យប់​មិញ ថា​នឹង​បន្ត​នៅ​ក្លឹប​ក្នុង​ក្តីស្រមៃ​គឺ Barcelona ត​ទៅ​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់ ក្រោយ​កើត​មាន​ចចាមអារ៉ាម​ថា​កីឡាករ​ហូឡង់ គិត​ចង់​ផ្លាស់​ទៅ​រួបរួម​ជាមួយ​អ្នកចាត់ការ​រួម​សញ្ជាតិ​លោក Erik ten Hag។

De Jong
Ten Hag

បើ​តាម​សារព័ត៌មាន Manchester Evening News បាន​ចុះ​ផ្សាយ សម្រាប់ De Jong ការ​ផ្ទេរ​ដែល​មិន​អាច​កើត​ឡើង​ទៅ​បាន​សារ​នេះ គឺ​ដោយសារ​តែ Man Utd មិន​អាច​បំពេញ​នៅ​បំណង​ប្រាថ្នា នោះ​គឺ​ការ​លេង​នៅ​ពាន​អឺរ៉ុប UEFA Champions League។ ចំពោះ​តម្លៃ​ផ្ទេរ ៧៥ លាន​ផោន មិន​ជា​បញ្ហា​របស់​ក្លឹប​ទេ តែ​សំខាន់​ត្រង់​កីឡាករ​ចង់​លេង​ពាន​អឺរ៉ុប ទើប​ព្រម​ទៅ​ចុះចូល​នៅ​ក្លឹប​ថ្មី។

ដល់​តែ Man Utd បាន​បញ្ចប់​រដូវ​កាល​ឈរ​លេខ​រៀង​ទី ៦ បាន​ត្រឹម​កៅអី​នៅ Europa League ដូច្នេះ​មាន​លុយ​ប៉ុន្មាន​លាន ក៏​មិន​អាច​ទិញ​យក​កៅអី​នៅ​ពាន​អឺរ៉ុប​លំដាប់​ទី ១ បាន​ដែរ។ ដូច្នេះ​បើ​ចង់​បាន De Jong លុះត្រា​រដូវ​កាល​បន្ទាប់ អាច​ឈោង​បាន​កៅអី​ UCL ហើយ​សាកល្បង​ចរចា​គេ​ម្តង​ទៀត។

De Jong

រំឭក​ឲ្យ​ដឹង កីឡាករ​វ័យ ២៥ ឆ្នាំ សេសសល់​កុងត្រា​ជាមួយ​ក្លឹប​អាណាព្យាបាល​នៅ​ឯ​អេស្ប៉ាញ​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៦ ​ឯ​ណោះ។ អតីតកាល​គេ​ធ្លាប់​សហការ​ជាមួយ Ten Hag នៅ​ឯ​ក្លឹប Ajax។ ដោយឡែក​ងាក​ទៅ​មើល​ស្ថិតិ​រដូវ​កាល​កន្លង​ទៅ​ជាមួយ​អ្នក​មាន​បុណ្យ បង្ហាញ​ខ្លួន ៤៦ ប្រកួត រក​បាន ៤ គ្រាប់​និង Assist ៥ លើក៕

ប្រភព៖ Manchester Evening News