កម្ពុជា ស្គាល់ជ័យជំនះលើកដំបូងរបស់ខ្លួន ក្រោមការដឹកនាំរបស់លោក Honda

ក្រុមជម្រើសជាតិកម្ពុជា បានទទួលជ័យជំនះជាលើកដំបូងរបស់ខ្លួន ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Keisuke Honda នៅក្នុងការប្រកួតវគ្គចែកពូល AFF Championship ទល់នឹងក្រុមឡាវ ក្នុងលទ្ធផល ៣-១។

ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឈនាកា រកគ្រាប់បាល់បើកឆាកអោយក្រុមម្ចាស់ផ្ទះកម្ពុជា មុនពេលដែល ប្រាក់មុន្នីឧត្តមរកគ្រាប់បាល់ទី២ ដោយបាល់១១ម៉ែត្រ នៅក្នុងតង់ទី១។

យ៉ាងណាម៉ិញ ក្រុមភ្ញៀវឡាវមានឱកាសវាយបកបានមួយគ្រាប់នៅ១៥នាទីចុងក្រោយនៃការប្រកួត ដោយខ្សែប្រយុទ្ធ Somxay Keohanam ប៉ុន្ដែ ខ្សែប្រយុទ្ធ កែវសុខផេងរបស់កម្ពុជា រកគ្រាប់ទី៣ ភ្លាមៗ ហើយលទ្ធផលនេះបន្ដរក្សាដល់ចប់ការប្រកួត៕