យោងតាមអតីតជើងចាស់ លោក Steve McManaman ជឿជាក់ថាតារាឆ្នើមរបស់ក្រុម Real Madrid រូបនេះ គួរតែពិចាណារ ចំពោះអនាគតរបស់គេជាមួយក្លិបអេស្ប៉ាញ ហើយធ្វើការផ្ទេរទៅកាន់ក្លិបនៅ Premier League ដូចជា Arseanl និង Tottenham ។

ជាក់ស្តែង កីឡាករដែលលោក McManaman ចង់សំដៅលើនោះ គឺខ្សែប្រយុទ្ធ Marco Asensio នៅពេលដែលរូបគេ ត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្លាស់ចេញពីទឹកដី Bernabeu នៅទីផ្សាររដូវក្តៅខាងមុខ បន្ទាប់ពីបានឈានចូលដល់ឆ្នាំចុងក្រោយ នៃកុងត្រារបស់គេជាមួយក្លិប La Liga ។
មិនតែប៉ុណ្ណោះ ដោយបានពិភាក្សាលើអនាគត ជាមួយក្លិប Madrid នៅដើមនេះ Asensio បាននិយាយថា គេអាចនឹងឈានដល់ការចែកផ្លូវគ្នាជាមួយក្លិបអេស្ប៉ាញ ប្រសិនបើមិនអាចទទួលបានការធានាចំពោះឱកាសលេងនៅក្នុងក្រុមបានទេនោះ ។
ទន្ទឹមនឹងនេះ លោក McManaman ដែលធ្លាប់បានចំណាយពេល ៤ ឆ្នាំ នៅ Real Madrid ជឿជាក់ថា Asensio អាចនឹងក្លាយជាកីឡាករដ៏សំខាន់ នៅក្នុងក្រុម Spurs ឬ Arsenal ហើយថែមទាំងទទូចទៀតថាគេ អាចនឹងរីកចម្រើន នៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសជាមិនខាន ៕
ប្រភព: Metro