គ្រាន់តែលឺចង់ដើរចេញពី R.Madrid គ្រូធំ Man City ដាក់កម្លាំងឱ្យតាមឃ្លាំមើលតារាឆ្នើមរូបនេះភ្លាម

អ្នក​ចាត់​ការ​ក្រុម​មេឃ​ខៀវ​ Manchester City លោក​ Pep Guardiola ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ លើ​តារា​ឆ្នើម​របស់​ក្រុម​ Real Madrid ម្នាក់​ នៅ​ពេល​ដែល​ស្ថាន​ភាព​កុង​ត្រា​បច្ចុប្បន្ន​របស់​គេ​ កំពុង​ស្ថិត​នៅ​ក្នុង​ភាព​សង្ស័យ​ ។

Pep

ជាក់ស្តែង កីឡាករដែលលោក Pep ចង់នាំយកមកកាន់ក្រុមនោះគឺខ្សែបម្រើ Toni Kroos នៅពេលដែលគេបានឈានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យាបច្ចុប្បន្នរបស់គេ នៅទឹកដី Bernabue ហើយមួយរយ:ពេលចុងក្រោយ វាត្រូវបានគេយល់ថាតារាឆ្នើមសញ្ជាតិអាល្លឺម៉ង់រូបនេះ មិនមានបំណងនៅក្នុងការចុះហត្ថលេខាលើកុងត្រាថ្មីទៀតនោះឡើយ ។

លើសពីនេះ យោងតាមរបាយការណ៍ពី Todofichajes បាននិយាយថា គ្រូបង្វឹក លោក Guardiola ដឹងច្បាស់អំពីស្ថានភាពរបស់ Kroos នៅក្លិប Madrid ហើយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ អាចនឹងបើកចំហរ ជុំវិញការផ្ទេរនាំយករូបគេ មកកាន់ទឹកដី Etihad នៅរដូវកាលក្រោយ ។

រំលឹកថា លោក Pep និង Kroos ធ្លាប់បានចំណាយពេលជាមួយគ្នា នៅអំឡុងរដូវកាល ២០១៣-១៤ នៅក្លិប Bayern Munich ដោយបានឈ្នះពានរង្វាន់ក្នុងស្រុកចំនួន ២ ដងជាមួយគ្នាផងដែរ ។

មិនតែប៉ុណ្ណោះ វាត្រូវបានគេដឹងថាទៀតថា ប្រសិនបើខ្សែបម្រើសញ្ជាតិអេស្ប៉ាញ ប្រាប់ Real Madrid ថាគេចង់ដើរចេញពីក្លិប នៅរដូវក្តៅនេះ ប្រភពខាងលើបានបង្ហាញថា ក្លិបយក្សអេស្ប៉ាញ ក៏នឹងមានឆន្ទ:ក្នុងការលក់គេចេញផងដែរ នៅក្នុងតម្លៃខ្លួនប្រមាណ ២០ លានអឺរ៉ូ ៕

ប្រភព: Sportsmole