កាលពីថ្ងៃអង្គារកន្លងទៅ Carlos Tevez ត្រូវបានប្រកាសថាជាគ្រូបង្វឹកថ្មីរបស់ក្រុម Rosario Central ជាផ្លូវការ ខណ:នៅពេលនិយាយនៅក្នុងសន្និសីទកាសែតជាលើកដំបូង បុរសសញ្ជាតិអាហ្សង់ទីនរូបនេះ បានបង្ហើបពីកីឡាករម្នាក់ ដែលខ្លួនចង់ចុះហត្ថលេខាមកមុនគេ ។

ជាក់ស្តែង អតីតខ្សែប្រយុទ្ធរបស់ក្រុម Boca Juniors រូបនេះ បាននិយាយថា ៖ ” កីឡាករដែលខ្ញុំចង់បានមកបំផុតនោះគឺ Angel di Maria ប៉ុន្តែខ្ញុំមិនអាចនិយាយជាមួយគេបាននោះទេ ។ តែយ៉ាងណាខ្ញុំសង្ឃឹមថាគាត់នឹងផ្ទេរមក ” ។
លោកបន្តទៀតថា ៖ ” នៅពេលដែលគាត់សម្រួលការងាររបស់គាត់ហើយអស់ នោះខ្ញុំនឹងទូរស័ព្ទទៅកាន់គាត់ ហើយខ្ញុំនឹងសួរគាត់ថាតើគាត់ចង់បានអ្វី។ យើងដឹងថា Di Maria សំខាន់ប៉ុណ្ណោះ ហើយគាត់នឹងស័ក្តិសមបំផុត សម្រាប់យើង ដោយសារតែបទពិសោធនៅលើទីលានរបស់គាត់ ។ ដូច្នេះកីឡាករក្មេងរបស់យើង អាចរៀនសូត្រពីគាត់បាន ” ។
យ៉ាងណាក៏ដោយ វានៅមិនទាន់ត្រូវបានគេដឹងថា Di Maria នឹងសម្រេចចិត្តបែបណាចំពោះអនាគតរបស់គេនៅឡើយនោះទេ បន្ទាប់ពីបានសម្រេចចិត្តចាកចេញពីក្លិប PSG ស្របពេលទាំង Juventus និង Barcelona កំពុងមានការប្រកួតប្រជែង ដើម្បីចុះហត្ថលេខាលើរូបគេ ៕
ប្រភព: AF