Rudiger បង្ហើបឈ្មោះកីឡាករម្នាក់ ដែលជាអ្នកជំរុញរូបគេឱ្យសម្រេចចិត្តផ្ទេរមកចូលរួម R.Madrid

អតីត​ខ្សែ​ការពារ​របស់​ក្រុម​តោខៀវ​ Chelsea កីឡាករ​ Antonio Rudiger ថ្មីៗ​នេះ​ បាន​បង្ហាញ​ប្រាប់​ពី​របៀប​ ដែល​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ម្នាក់​ បាន​ដើរ​តួ​យ៉ាង​សំខាន់​ ក្នុង​ការ​លើក​ទឹក​ចិត្ត​ឱ្យ​រូប​គេ​ យល់​ព្រម​ផ្ទេរ​មក​ចូល​រួម​ជាមួយ​ក្លិប​ Real Madrid

Rudiger 

ជាក់ស្តែង Rudiger ត្រូវបានបង្ហាញខ្លួនជាផ្លូវការ ក្នុងនាមជាកីឡាកររបស់ក្រុម Madrid បន្ទាប់ពីបានចុះហត្ថលេខា លើកិច្ចសន្យារយ:ពេល ៤ ឆ្នាំ នៅទឹកដី Bernabeu ក្រោយពេលកុងត្រារបស់គេជាមួយក្លិប Chelsea អស់សុពលភាព​។

ហើយយ៉ាងណា កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ បានពន្យល់ប្រាប់ពីរបៀបដែលគេ បាននិយាយជាមួយកីឡាករ Mateo Kovacic ហើយខ្សែបម្រើសញញជាតិក្រូអាតរូបនេះ ថែមទាំងបានប្រាប់មកកាន់គេថា គេនឹងរីករាយ ជាមួយក្លិប La Liga

មិនតែប៉ុណ្ណោះ ដោយបានថ្លែងទៅកាន់ កាសែតអេស្ប៉ាញ Marca ខ្សែការពារ Rudiger បាននិយាយថា ៖ ខ្ញុំបាននិយាយគ្នាច្រើនជាមួយ Kovacic អំពីក្លិប Real Madrid ហើយគាត់បានប្រាប់ខ្ញុំច្រើនណាស់

គេបន្តទៀតថា ៖ ហើយដោយសាតែគាត់មានទំនាក់ទំនងច្រើនជាមួយ Luka Modric គាត់បានប្រាប់ខ្ញុំថា ខ្ញុំនឹងមានភាពរីករាយ ក្នុងការលេងនៅក្លិបយក្សរបស់ប្រទេសអេស្ប៉ាញមួយនេះ ជាពិសេសក្នុងការលេងជាមួយ Modric តែម្តង ។ ពិតណាស់ខ្ញុំកម្រលឺនរណាម្នាក់និយាយអាក្រក់ពី Real Madrid ណាស់ ។ ហើយខ្ញុំកំពុងទន្ទឹងរង់ចាំ ការចូលលេងឱ្យក្លិបនេះជាលើកដំបូង

ប្រភព: AF