ក្លិបកំពូលមួយនៅ PL ចាប់ចិត្តចង់បាន Felix មកកាន់ក្រុមរបស់ខ្លួន នៅរដូវកាលក្រោយនេះ

ក្លិប​កំពូល​នៅ​ក្របខ័ណ្ឌ​ Premier League មួយ​ ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ ក្នុង​ការ​ចុះ​ហត្ថលេខា​នាំ​យក​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ក្លិប​ Atletico Madrid កីឡាករ​ Joao Felix នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នា​ពេល​ខាង​មុខ​ ។

Felix 

ជាការពិត Felix បានផ្ទេរមកកាន់លីគកំពូលរបស់អេស្ប៉ាញ បន្ទាប់ពីបានបង្ហាញសមត្ថភាពដ៏អស្ចារ្យជាមួយក្លិប Benfica ដែលធ្វើឱ្យក្លិប At Madrid ហ៊ានចំណាយរហូតដល់ ១១៣ លានផោន ដើម្បីចុះហត្ថលេខាលើរូបគេ នៅក្នុងឆ្នាំ ២០១៩ ។

តែយ៉ាងណាក៏ដោយ ចាប់តាំងពីបានចូលរួមជាមួយក្លិប La Liga កីឡាករវ័យ ២២ ឆ្នាំ បានជួបនឹងភាពលំបាក ជាមួយនឹងការបរាជ័យ ក្នុងការបង្ហាញភាពលេចធ្លោ ក៏ដូចជាខ្វះខាតពេលវេលាលេង នៅក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Diego Simeone ផងដែរ​។

ដោយឡែក ថ្មីៗនេះ យោងតាមអ្នកកាសែត Bruno Andrade កំពុងរាយការណ៍ថា គ្រូបង្វឹករបស់ក្រុម Manchester City លោក Pep Guardiola ចង់បានខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់មកកាន់ក្រុមរបស់លោក ។ ប៉ុន្តែការចុះហត្ថលេខានេះ អាចធ្វើទៅបាន លុះត្រាតែក្លិប City អាចលក់ចេញ កីឡាករ Gabriel Jesus និង Raheem Sterling ដើម្បីអាចឱ្យក្លិបគោរពតាមច្បាប់ហិរញ្ញវត្ថុងដោយយុត្ថិធម៌ ៕

ប្រភព: AF