ក្លឹប​មួយ​នេះ កំពុង​ព្យាយាម​គ្រប់​ច្រកល្ហក ដើម្បី​នាំ​យក Ronaldo ចេញ​ពី Man Utd

តារា​ឆ្នើម Cristiano Ronaldo កំពុង​មាន​អនាគត​មិន​ប្រាកដប្រជា​ឡើយ បើ​ទោះ​បី​ក្លឹប Man Utd បាន​ប្តូរ​អ្នកចាត់ការ​ថ្មី​ក៏​ដោយ សម្រាប់​រដូវ​កាល ២០២២/២៣។ ទន្ទឹម​សុពលភាព​កុងត្រា​សេសសល់​រយៈ​ពេល ១២ ខែ កីឡាករ​ព័រទុយហ្គាល់ ក៏​មាន​ភាគរយ​អាច​នឹង​ដើរ​ចេញ នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ ជាមួយ​នឹង​តម្លៃ​ផ្ទេរ​ក្រោម ២០ លាន​ផោន។

Ronaldo/Mourinho

បើ​តាម​សារព័ត៌មាន Retesport ចុះ​ផ្សាយ​ថា ក្លឹប​នៅ​ឯ​ក្របខ័ណ្ឌ​អ៊ីតាលី គឺ AS Roma បាន​ព្យាយាម​គ្រប់​យ៉ាង រក​គ្រប់​មធ្យោបាយ គ្រប់​ច្រកល្ហក​ព្រោះ​ហាក់​ចង់​បាន CR7 មក​កាន់​ក្លឹប​របស់​ពួក​គេ​ខ្លាំង។ សូម្បី​តែ​អតីត​ខ្សែ​ការពារ​លោក Fabio Petruzzi ក៏​ឆ្លៀត​បង្ហើប​ដែរ​ថា ខ្លួន​ទទួល​បាន​ព័ត៌មាន​ច្បាស់ការ​ពី​ក្លឹប​ចាស់ Roma ថា​ពិត​ជា​កំពុង​តាម​ចែចូវ​កីឡាករ​វ័យ ៣៧ ឆ្នាំ​ពិតៗ។

ការ​ដែល​ផ្ទេរ Ronaldo មក​កាន់​ក្លឹប​នៅ​អ៊ីតាលី​សារ​នេះ បើ​ក្លាយ​ជា​ការ​ពិត នោះ​វា​នឹង​ជា​ការ​រួបរួម​ម្តង​ទៀត​រវាង​កំពូល​កីឡាករ និង​កំពូល​អ្នកចាត់ការ ដែល​ធ្លាប់​ជោគជ័យ​ម្តង​មក​ហើយ​កាល​នៅ​ក្លឹប​អេស្ប៉ាញ Real Madrid។ តែ​យ៉ាង​ណា មិន​ច្បាស់​កីឡាករ​ព្រម​ជ្រើសរើស​យក​ទ្រនំ​នេះ​ឡើយ ព្រោះ​អី Roma ក៏​ជា​ក្លឹប​មិន​បាន​លេង​ UCL នៅ​រដូវ​កាល​ក្រោយ ដូច​តែ Man Utd អ៊ីចឹង​ដែរ។

Ronaldo/Mourinho
Ronaldo

រំឭក​ទៅ​មើល​ស្ថិតិ​រដូវ​កាល​ចាស់​បន្តិច Ronaldo ដែល​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ឲ្យ​ក្លឹប Man Utd បង្ហាញ​ខ្លួន ៣៩ ប្រកួត រក​បាន ២៤ គ្រាប់​និង Assist ៣ លើក។ ក្រៅ​តែ​ពី Roma តាម​ចចាមអារ៉ាម CR7 ក៏​កំពុង​ស្ថិត​ក្នុង​ការ​ជជែក​រវាង​ភាគី​ក្លឹប Sporting CP និង Bayern Munich ថែម​ទៀត​ផង៕

ប្រភព៖ Retesport