កីឡាករ Chelsea ជា​ច្រើន រំអុ.ក​គ្រូ​ធំ Tuchel ឲ្យ​ចាត់ចែង​នាំ​ចូល​តារា​ឆ្នើម​រូប​នេះ

ក្លឹប​តោ​ខៀវ Chelsea កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា ក្រោយ​មាន​ការ​ស្នើ​ពី​មតិ​កីឡាករ​ឈុត​ធំ​ជា​ច្រើន ជុំវិញ​ការ​ចង់​បាន​កីឡាករ​ លេង​តំណែង​ប្រយុទ្ធ និង​ជា​គូ​ប្រជែង​រួម​លីគ ប៊ិះ​ធ្លាក់​ចេញ​ពី​ក្របខ័ណ្ឌ Premier League នា​រដូវ​កាល​ចាស់។

Thomas Tuchel

នោះ​គឺ បុរស​វ័យ ២៥ ឆ្នាំ Richarlison ជា​សមាជិក​របស់​ក្លឹប Everton ហើយ​ឥឡូវ​កំពុង​ស្ថិត​ក្រោម​ការ​សម្រេច​ចិត្ត​របស់​លោក Thomas Tuchel ថា​នឹង​ដាក់​ចិត្ត ព្យាយាម​អូស.ទាញ​ឲ្យ​អស់​ពី​លទ្ធភាព​ក្នុង​ការ​នាំ​ចូល​គេ​ឬ​យ៉ាង​ណា។ គេ​ជា​ចំណែក​សំខាន់​ក្រោម​ការ​ដឹកនាំ​របស់​លោក Frank Lampard ដោយ​រក​បាន ១០ គ្រាប់​និង Assist ៥ លើក​កាល​ពី​រដូវ​កាល ២០២១/២២។

បើ​តាម​សារព័ត៌មាន The Sun ចុះ​ផ្សាយ​ថា សូម្បី​កីឡាករ​ផ្ទាល់​ ក៏​បាន​ជូន​ដំណឹង​ទៅ​ថ្នាក់​លើ Everton រួចរាល់​ហើយ​ដែរ ថា​គេ​ចង់​ដើរ​ចេញ​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ។ ឥឡូវ​នៅ​រង់ចាំ​ការ​ដាក់​សំណើ​ពី​ភាគី​ក្លឹប Chelsea ក្រោយ​មាន​ការ​រំអុ.ក​ពី​សំណាក់​កីឡាករ​ជា​ច្រើន ដោយ​ពិត​ជា​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល ឲ្យ​មក​ចុះចូល​នៅ Stamford Bridge។

Richarlison
Richarlison

យ៉ាង​ណា​ក្រៅ​តែ​ពី Chelsea ក៏​អាច​ជា​មាន Arsenal និង Tottenham Hotspur ដែល​បាក់​ចិត្ត​មក​លើ Richarlison ដូច​គ្នា។ តាម​ហាងឆេង​តម្លៃ​ខ្លួន គេ​អាច​ថ្លៃ​ល្បាក់ ៥០ លាន​ផោន ខណៈ​កុងត្រា​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤។ ចំពោះ​គោលដៅ​ផ្សេង​ទៀត​របស់​តោ​ខៀវ មាន​ដូច​ជា Raheem Sterling និង Ousmane Dembele ជា​ដើម៕

ប្រភព៖ The Sun