Man Utd ឆ្លើយតប​ភ្លាមៗ ក្រោយ​លឺ Chelsea ចង់​ទិញ​យក Ronaldo

ផ្ទុះ​ដំណឹង​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ពេល​ចុង​ក្រោយ ដោយ​លឺ​ថា សំណាក់​ក្លឹប Chelsea ទើប​ផ្លាស់​ចូល​ម្ចាស់​ថ្មី​បាន​ចាប់​ចិត្ត​មក​លើ​តារា​ឆ្នើម Cristiano Ronaldo ហើយ​គិត​ចង់​នាំ​យក​កីឡាករ​ទៅ​ចូលរួម មុន​ការ​ផុត​កុងត្រា​រយៈ​ពេល ១២ ខែ​ពី​ក្លឹប​ម្ចាស់ដី Old Trafford។

Ronaldo

ទោះ​ជា​យ៉ាង​ណា ប្រភព​ជិតស្និទ្ធ​របស់​ក្លឹប​បាន​ប្រាប់​ច្បាស់ៗ​ហើយ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ថា CR7 នឹង​មិន​សម្រាប់​ដាក់​លក់​ទៅ​ឲ្យ​ក្លឹប​ណា​មួយ​ទេ នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ ពោល​គឺ​បាន​រាប់​ចូល​តារា​ឆ្នើម​វ័យ ៣៧ ឆ្នាំ ជា​ផ្នែក​មួយ ក្រោម​ការ​ដឹកនាំ​របស់​លោក Erik ten Hag សម្រាប់​រដូវ​កាល​ថ្មី ២០២២/២៣។ នេះ​បើ​តាម​សម្រង់​សម្តី ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន Manchester Evening News។

ជា​ការ​ពិត Ronaldo គេ​នឹង​មិន​បាន​លេង​ពាន UCL នៅ​រដូវ​កាល​បន្ទាប់ ពោល​បាន​ត្រឹម​ Europa League ដែល​នេះ​ជា​លើក​ដំបូង​ហើយ​ក្នុង​អាជីព។ ទោះ​ជា​យ៉ាង​ណា​ក្រៅ​ពី Chelsea ក៏​មាន​ក្លឹប​ធំៗ ២ ផ្សេង​ទៀត គឺ Bayern Munich និង Sporting CP ជា​ដើម ដែល​ចង់​ឆ្ម.ក់​ឱកាស​ចាយ​លុយ​ទាប​ក្រោម ២០ លាន ដើម្បី​ថ្ពក់​យក​កំពូល​កីឡាករ​ខាង​លើ។

Ronaldo/Tuchel
Boehly

គួរ​ឲ្យ​ដឹង​សុពលភាព​កុងត្រា Ronaldo សេសសល់​ត្រឹម​រយៈ​ពេល ១២ ខែ ខណៈ​ហាងឆេង​តម្លៃ​ខ្លួន​គឺ​ទាប ពោល​ចន្លោះ​ត្រឹម ១០ ទៅ ១៥ លាន​ផោន​ប៉ុណ្ណោះ​ឯង។ ស្ថិតិ​នៅ​រដូវ​កាល​ចាស់ ឃើញ​ថា CR7 ធ្វើ​បាន​ល្អ​គួរសម ដោយ​បង្ហាញ​ខ្លួន​សរុប ៣៩ ប្រកួត រក​បាន ២៤ គ្រាប់​និង Assist ៣ លើក​ឲ្យ​ក្លឹប៕

ប្រភព៖ Manchester Evening News