Chelsea/Arsenal ចង់​បាន​ព្រោងព្រាត តែ Richarlison បែរ​ខ្សឹប​ប្រាប់​មិត្ត ថា​ចង់​ផ្ទេរ​ទៅ​ក្លឹប​នេះ​ជាង

ខ្សែ​ប្រយុទ្ធ​នៃ​ក្លឹប Everton គឺ Richarlison មាន​ភាគរយ​ខ្ពស់ ដែល​នឹង​ចាកចេញ​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ បន្ទាប់​ពី​បាន​ជួយ​ក្លឹប​ឲ្យ​ឆ្លង​ផុត​តំបន់​ត្រូវ​កាត់​ឈ្មោះ រក​បាន ១០ ​គ្រាប់ នៅ ៣០ ប្រកួត​ PL រដូវ​កាល​ចាស់។

Richarlison

កន្លង​មក​លឺ​ថា ក្លឹប Chelsea ដឹកនាំ​ដោយ​លោក Thomas Tuchel ក៏​ទទួល​បាន​សំណើ​ពី​កីឡាករ​ឈុត​ធំ​ជា​ច្រើន ចង់​ឲ្យ​មាន​ការ​ចរចា​នាំ​ចូល​កីឡាករ​ប្រេស៊ីល​នៅ​ពេល​ខាង​មុខ ដូចគ្នា​ទៅ​នឹង​ក្លឹប Arsenal ដឹកនាំ​ដោយ​លោក Mikel Arteta ចង់​បាន Richarlison មក​បំពេញ​កន្លែង ដែល Alexandre Lacazette បាន​ចាកចេញ។

តែ​យ៉ាង​ណា​តាម​ការ​ចុះ​ផ្សាយ​របស់ Football Insider បាន​ឲ្យ​ដឹង​ថា កីឡាករ​ក៏​ជូន​ដំណឹង​ទៅ​កាន់​មិត្ត​ជិតស្និទ្ធ​រួចរាល់​ហើយ ថា​គេ​នឹង​មិន​ផ្ទេរ​ទៅ​ក្លឹប​ Arsenal ទេ ហើយ​គិត​ផ្ទេរ​ទៅ​ក្លឹប Tottenham Hotspur ដើម្បី​ទទួល​បាន​ឱកាស​ប្រជែង​ពាន​រង្វាន់ UEFA Champions League នា​រដូវ​កាល​បន្ទាប់។ ជាង​នេះ សំណើ​ពី​ក្លឹប Chelsea គេ​បារ.ម្ភ​ខ្លាច​មិន​ទទួល​បាន​ពេលវេលា​គ្រប់គ្រាន់ ដូច្នេះ​ក៏​នឹង​ច្រាន.ចោល​ដែរ។

Conte
Richarlison

រំឭក​ឲ្យ​ដឹង​ កីឡាករ​វ័យ ២៥ ឆ្នាំ​ចាប់​តាំង​ការ​ផ្ទេរ​ចូល​ក្លឹប​ស្ករ​គ្រាប់​ខៀវ នៅ​ឆ្នាំ ២០១៨ គេ​រក​បាន ៥៣ ​គ្រាប់ នៅ ១៥២ ប្រកួត។ បើ​តាម​ហាងឆេង​តម្លៃ​ខ្លួន Richarlison អាច​ថ្លៃ​ល្បាក់ ៥០ លាន​ផោន៕

ប្រភព៖ Football Insider