អស់​ពី Bayern ឥឡូវ​ចូល​ក្លឹប​យក្ស​ថ្មី​មួយ​ទៀត​ហើយ កំពុង​ចង់​បាន Ronaldo

ក្រៅ​តែ​ពី​ក្លឹប Bayern Munich ឥឡូវ​ក៏​មាន​ក្លឹប​រួម​លីគ​នៅ​ឯ​អង់គ្លេស​មួយ​បន្ថែម​ទៀត ចាប់​អារម្មណ៍​ចង់​បាន​តារា​ឆ្នើម Cristiano Ronaldo។ នេះ​ជា​ឱកាស​សម្រាប់​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ ប្រសិន​ចង់​ជ្រើស​យក​ក្លឹប​បាន​លេង​ពាន​អឺរ៉ុប UEFA Champions League រដូវ​កាល ២០២២/២៣ ជា​ជាង​ការ​បន្ត​ឈរ​ជើង​ឲ្យ Man Utd ហើយ​បាន​ត្រឹម​កៅអី​នៅ Europa។

Ronaldo

តាម​សារព័ត៌មាន The Athletic ចុះ​ផ្សាយ​ថា ម្ចាស់​ក្លឹប​ថ្មី លោក Todd Boehly ចាប់​អារម្មណ៍​ចង់​បង្កើត​ភាព​ភ្ញាក់ផ្អើល តាម​រយៈ​ការ​ចរចា​យក​បុរស​វ័យ ៣៧ ឆ្នាំ​ចេញ​ពី Old Trafford ហើយ​ផ្លាស់​មក Stamford Bridge នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ។ នេះ​ភាគី​ក្លឹប​តោ​ខៀវ​កំពុង​សកម្ម​ខ្លាំង ក្នុង​ការ​ជជែក​ពិភាក្សា​រវាង​ភាគី​លោក Jorge Mendes ដែល​ជា​ភ្នាក់ងារ​របស់​កីឡាករ​ផ្ទាល់។

មិន​ច្បាស់​ថា កីឡាករ​ឯ​ណោះ​សម្រេច​ចិត្ត​បែប​ណា​ឡើយ តែ​តាម​ដឹង​ខាង​ក្លឹប​បិសាច​ក្រហម ពិត​ជា​មិន​ចង់​លក់​ចេញ Ronaldo ជា​រួម​ចង់​បាន​វត្តមាន​អតីត​កីឡាករ Juventus រូប​នេះ ស្ថិត​ក្នុង​ផែនការណ៍​ក្រោម​ការ​ដឹកនាំ​របស់​លោក Erik ten Hag នៅ​រដូវ​កាល​បន្ទាប់ ដ្បិត​មិន​បាន​លេង​ពាន​លំដាប់​ទី ១ របស់ UEFA ក៏​ពិត​មែន។

Boehly/Man Utd
Ronaldo

គួរ​ឲ្យ​ដឹង​សុពលភាព​កុងត្រា Ronaldo សេសសល់​ត្រឹម​រយៈ​ពេល ១២ ខែ ខណៈ​ហាងឆេង​តម្លៃ​ខ្លួន​គឺ​ទាប ពោល​ចន្លោះ​ត្រឹម ១០ ទៅ ១៥ លាន​ផោន​ប៉ុណ្ណោះ​ឯង។ ស្ថិតិ​នៅ​រដូវ​កាល​ចាស់ ឃើញ​ថា CR7 ធ្វើ​បាន​ល្អ​គួរសម ដោយ​បង្ហាញ​ខ្លួន​សរុប ៣៩ ប្រកួត រក​បាន ២៤ គ្រាប់​និង Assist ៣ លើក​ឲ្យ​ក្លឹប៕

ប្រភព៖ The Athletic