តាម​ចរចា​យូរ​ហើយ ​វត្តមាន​កីឡាករ​ទី ១ ប្រចាំ​រដូវ​កាល Man Utd ត្រៀម​ប្រកាស​សប្តាហ៍​ក្រោយ

ក្លឹប​បិសាច​ក្រហម Manchester United រំពឹង​នឹង​សម្រេច​ការ​នាំ​យក​កីឡាករ​ចំណូល​ថ្មី​ទី ១ ប្រចាំ​រដូវ​កាល ២០២២/២៣ នៅ​សប្ដាហ៍​ខាង​មុខ ហើយ​នេះ​ជា​គោលដៅ​ចាស់ ដែល​បាន​ហែលកាត់​ការ​ចរចា​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​រួច​មក។

Ten Hag

បើ​តាម​សារព័ត៌មាន Sport ចុះ​ផ្សាយ​ថា ក្លឹប​ដឹកនាំ​ដោយ​លោក Erik ten Hag កៀក​នឹង​ប្រកាស​ការ​នាំ​យក​អតីត​កីឡាករ​គឺ Frenkie de Jong នៅ​សប្ដាហ៍​ក្រោយ​ជា​ផ្លូវការ ខណៈ​កិច្ច​ព្រមព្រៀង​សម្រេច​ការ​ផ្ទេរ​ចូល អាច​មាន​តម្លៃ​ប្រហែល ៦៨ លាន​ផោន។

ខ្សែ​បម្រើ​សញ្ជាតិ​ហូឡង់ តាម​ពិត​ទៅ Barcelona មិន​ចង់​លក់​ទេ តែ​ដោយសារ​ក្លឹប​មាន​ការ​ខ្វះខាត ជួន​ពេល​ដែល United ​ឯ​ណេះ ក៏​តាម​ព្យាយាម​ចែចូវ​ឥត​ឈប់។ ណា​មួយ​ដោយ​សារ​មាន​វត្តមាន​អតីត​គ្រូ​លោក Ten Hag ឈរ​ជើង​នៅ Old Trafford ផង​ ដូច្នេះ​កីឡាករ​ក៏​សម្លឹង​ការ​ចាកចេញ រួច​ដើម្បី​មក​បំពេញ​កន្លែង Paul Pogba, Nemanja Matic, Juan Mata និង Jesse Lingard សុទ្ធ​សឹង​ជា​ខ្សែ​បម្រើ​បាន​ដើរ​ចេញ​នៅ​រដូវ​ក្តៅ។

De Jong
De Jong

រំឭក​ឲ្យ​ដឹង​ថា កីឡាករ​វ័យ ២៥ ឆ្នាំ សេសសល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៦ ​ឯ​ណោះ ហើយ​រដូវ​កាល​ចាស់ គេ​ហាក់​សកម្ម​ខ្លាំង​ក្រោម​ការ​ដឹកនាំ​របស់​លោក Xavi Hernandez។ ជាមួយ​ការ​បង្ហាញ​ខ្លួន ៤៦ ប្រកួត រក​បាន ៤ ​គ្រាប់​និង Assist ៥ លើក​ឲ្យ​ក្លឹប៕

ប្រភព៖ Sport