ដឹងថាលែងមានឱកាស តារាឆ្នើមរបស់ R.Madrid ម្នាក់ ស្នើសុំក្លិបដើរចេញ នៅទីផ្សារដោះដូរខាងមុខ

បន្ទាប់​ពី​ទទួល​បាន​ភាព​ខក​ចិត្ត​ជា​ច្រើន​មក​ ឥឡូវ​នេះ​ កីឡាករ​របស់​ក្រុម​ Real Madrid រូប​នេះ​ ត្រូវ​បាន​គេ​រាយការណ៍​ថា​ កំពុង​ស្នើ​សុំ​ក្លិប​ ដើម្បី​ចាក​ចេញ​ នៅ​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ នា​រដូវ​ក្តៅ​នេះ​ បើក​ដំណើរ​ការ​ឡើង​វិញ​ នៅ​ពេល​ខាង​មុខ​ ។

Ancelotti

ជាក់ស្តែង ម្នាក់នោះគឺខ្សែប្រយុទ្ធ Mariano Diaz ខណ:ពេលដែលគេបានវិលត្រលប់មកចូលរួមជាមួយក្លិបយក្សអេស្ប៉ាញវិញ ពីក្រុម Lyon នៅក្នុងឆ្នាំ ២០១៨ ប៉ុន្តែដោសារតែបញ្ហារបួសជាប្រចាំ គួបផ្សំជាមួយនឹងការមើលរំលងពីសំណាក់គូបង្វឹកផងដែរ ។

គួរឱ្យដឹងថា នៅរដូវកាលដែលទើបតែបញ្ចាប់ទៅនេះ វាត្រូវបានគេមើលឃើញថា Mariano ត្រូវបានផ្តល់ឱកាសដោយ គ្រូបង្វឹក លោក Carlo Ancelotti តិចតួចបំផុត ខណ:ឥឡូវនេះ គេកំពុងស្វែងរកការចាកចេញពីក្លិប នៅមុនពេលកិច្ចសន្យាបច្ចុប្បន្ន នឹងត្រូវបញ្ចប់ នៅឆ្នាំ ២០២៣ ខាងមុខ។

មិនតែប៉ុណ្ណោះ វាត្រូវបានគេរំពឹងថា Mariano អាចនឹងចាកចេញ ដូច Luka Jovic និង Borja Mayoral នៅទីផ្សាររដូវក្តៅខាងមុខនេះ នៅពេលដែលក្លិប R.Madrid កំពុងសម្លឹងឃើញការលក់កីឡាករមួយចំនួនចេញ ដើម្បីកាត់បន្ថយការចំណាយបានខ្លះ សម្រាប់រដូវកាលក្រោយ ៕

ប្រភព: Marca