ស្ងាត់ៗ អ្នកតំណាងរបស់ Neymar កំពុងជួបចរចាជាមួយក្លិបកំពូលមួយនេះ ជុំវិញការផ្ទេរអាចទៅរួចមួយ

ថ្មីៗ​នេះ​ អ្នក​តំណាង​របស់​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្លិប​យក្ស​បារាំង​ Paris Saint-Germain កីឡាករ​ Neymar ត្រូវ​បាន​គេ​រាយការណ៍​ថា​ កំពុង​ជួប​ពិភាក្សា​ជាមួយ​ក្លិប​កំពូល​នៅ​អ៊ីតាលី​ ជុំ​វិញ​ការ​ផ្លាស់​ប្តូរ​ ដែល​អាច​ទៅ​រួច​មួយ​ សម្រាប់​កីឡាករ​វ័យ​ ៣០ ឆ្នាំ​រូប​នេះ​ នៅ​ទី​ផ្សា​រដោះ​ដូរ​ខាង​មុខ​ ។

Neymar

ជាក់ស្តែង Neymar បានជួបរឿងខកចិត្តជាច្រើន នៅរដូវកាល ២០២១២០២២ ដោយសារតែរូបគេ បានប្រឈមមុខជាមួយនឹងបញ្ជារបួស ហើយថែមទាំងត្រូវបានអ្នកគាំទ្ររបស់ខ្លួន ស្រែករិះគន់ ខណ:កំពុងលេងនៅលើទីលានថែមទៀតផង ។

គួរឱ្យដឹងថា Neymar ស្ថិតនៅក្រោមកិច្ចសន្យា នៅទឹកដី Parc des Princes រហូតដល់ឆ្នាំ ២០២៥ ឯណោះ ប៉ុន្តែយ៉ាងណាក៏នៅតែមានការបន្ថែមកុងត្រាថ្មី រយ:ពេល ២ ទៀត ដែលត្រូវបានអនុវត្តដោយស្វ័យប្រវត្តិនៅថ្ងៃទី ១ ខែកក្កដាខាងមុខ ។

តែទោះជាយ៉ាងណាក៏ដោយ ក្លិប PSG ត្រូវបានគេនិយាយថា នឹងបើកចំហរឱកាស ក្នុងការលក់ Neymar ចេញ នៅក្នុងតម្លៃខ្លួនត្រឹមត្រូវណាមួយ នៅទីផ្សារដោះដូរកីឡាករ នារដូវក្តៅខាងមុខ ស្របពេលកាសែត AS ថ្មីៗនេះ បានបង្ហាញថាក្លិប Juventus កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង ។

ប៉ុន្តែ Neymar អាចនឹងត្រូវលះបង់យ៉ាងហោចណាស់ពាក់កណ្តាលនៃប្រាក់ឈ្នួលបច្ចុប្បន្នរបស់ខ្លួន ដើម្បីចាកចេញពីក្លិប PSG ហើយផ្ទេរទៅកាន់ក្លិបនៅទីក្រុង Turin ស្របពេលក្លិបអង់គ្លេស Newcastle ត្រូវបានគេយល់ថា នឹងព្រមផ្តល់ជូនប្រាក់ឈ្នួលដ៏ខ្ពស់បំផុតមួយ សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ បើគេផ្ទេរមកកាន់ St James’Park នោះ ៕

ប្រភព: Sportsmole