Xavi សម្រេចទាក់ទងដោយផ្ទាល់ទៅកាន់តារាឆ្នើមរបស់ Barca ម្នាក់ ដើម្បីឃាត់រូបគេឱ្យស្នាក់នៅក្លិបន្ត

អ្នក​ចាត់​ការ​ក្រុម​ Barcelona លោក​ Xavi Hernandez ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ បាន​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​កាន់​ខ្សែប្រយុទ្ធ​របស់​ក្លិប La Liga ដោយ​ការ​តេ​ទូរស័ព្ទ​ទៅ​ ក្នុង​គោល​បំណង​ ដើម្បី​បញ្ចុះ​បញ្ចូល​ ឱ្យ​រូប​គេ​យល់​ព្រម​ចុះ​ហត្ថលេខា​លើ​កុង​ត្រា​ថ្មី​បន្ថែម​ទៀត​ ។

Xavi 

ជាការពិតណាស់ កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធ Ousmane Dembele នឹងត្រូវផុតកំណត់ ក្នុងរយ:ពេលត្រឹមតែប៉ុន្មានថ្ងៃខាងមុខនេះហើយ ដោយវាត្រូវបានគេរំពឹងថាកីឡាករសញ្ជាតិបារាំងរូបនេះ អាចនឹងចាកចេញពីក្លិបអេស្ប៉ាញ ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន ដោយទាំង PSG និង Chelsea សុទ្ធសឹងតែកំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង ។

តែទោះជាយ៉ាងណាក៏ដោយ យោងតាម Mirror ថ្មីៗនេះ បានបង្ហាញថា លោក Xavi បាននិយាយជាមួយកីឡាករវ័យ ២៥ ឆ្នាំ តាមរយ:ការទាក់ទងតាមទូរស័ព្ទ ដើម្បីធ្វើការបញ្ចុះបញ្ចូលគេជាលើកចុងក្រោយ ឱ្យបន្តស្នាក់នៅក្លិបតទៀត ។

មិនតែប៉ុណ្ណោះ ក្លិប Barcelona ត្រូវបានគេរាយការណ៍ថា បានផ្តល់ជូនឱ្យ Dembele នូវប្រាក់ខែសរុបចំនួន ១៨ លានអឺរ៉ូ ប៉ុន្តែអតីតខ្សែប្រយុទ្ធរបស់ក្លិប Dortmund រូបនេះ កំពុងស្វែងរកការទទួលប្រាក់ឈ្នួលនៅក្នុងចំនួនប្រហាក់ប្រហែលនេះ នៅពេលបង់ពន្ធរួច ៕

ប្រភព: Sportsmole