R.Madrid ប្រកាសទទួលយកសំណើលក់ចេញ តារាឆ្នើមរបស់ខ្លួន ២ រូបនេះ នៅទីផ្សារដោះដូរខាងមុខ

ក្លិប​ Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា​ មាន​គម្រោង​នៅ​ក្នុង​ការ​រៀប​ចំ​ក្រុម​របស់​ពួក​គេ​ឡើង​វិញ​ នៅ​មុន​រដូវកាល​ ២០២២២៣ ចាប់​ផ្តើម​ ជាមួយ​នឹង​ការ​ផ្ទេរ​ចេញ​ កីឡាករ​នៅ​ក្នុង​ក្រុម​ ២ រូប​នេះ​ នៅ​ទីផ្សារ​ដោះ​ដូរ​ នា​រដូវ​ក្តៅ​ខាង​មុខ​នេះ​ ។

Ancelotti

ជាក់ស្តែង កីឡាករដែលក្លិបយក្សអេស្ប៉ាញ ចង់លក់ចេញនោះ គឺខ្សែប្រយុទ្ធ Marco Asensio នៅពេលដែលគេ អាចបង្ហាញខ្លួនបានត្រឹមតែ ១៩ ប្រកួតប៉ុណ្ណោះ នៅក្របខ័ណ្ឌ La Liga និង ២ ប្រកួតនៅពានរង្វាន់ Champions League កាលពីរដូវកាលមុន ។

Asensio

ទន្ទឹមនឹងនេះ ក្លិប R.Madrid ក៏នឹងពិចារណាទទួលសំណើសម្រាប់ខ្សែបម្រើ Dani Ceballos ផងដែរ នៅពេលដែលគេមិនអាចបង្ហាញភាពលេចធ្លោណាមួយនោះឡើយ បន្ទាប់ពីបានវិលត្រលប់មកកាន់ទឹកដី Bernabeu វិញ ក្រោយចាយពេលខ្ចីជើងជាមួយក្លិប Arsenal

មិនតែប៉ុណ្ណោះ បើយោងតាមរបាយការណ៍ពី Marca បានបង្ហាញថា Asensio ត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយក្លិបធំៗជាច្រើន ដូចជា Arsenal , Liverpool , AC Milan ចំពេល Ceballos ត្រូវបានគេចាត់ទុកថាជាចំណែកលើសតម្រូវការរបស់ក្រុម លោក Ancelotti ដោយក្លិប Madrid កំពុទាមទារតម្លៃខ្លួន ១០ លានអឺរ៉ូ សម្រាប់កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ។

លើសពីនេះ បន្ទាប់ពីការចាកចេញរបស់កីឡាករ Gareth Bale , Marcelo , Isco មក ឥឡូវនេះក្លិប Madrid នៅតែចង់បញ្ចេញកីឡាករក្នុងក្រុមមួយចំនួនទៀត ខណ:បើតាមរបាយការណ៍បានបង្ហាញថា Luka Jovic, Mariano Diaz, Borja Mayoral, Jesus Vallejo, Reinier, និង Takefuso Kubo ក៏ស្ថិតក្នុងបញ្ជីផ្ទេរចេញផងដែរ៕

ប្រភព: AF