West Ham ជិតទិញបាន អ្នកចាំទីមួយរូបរបស់ Paris Saint-Germain

ក្លិប Paris Saint-Germain ត្រូវតែលក់អ្នកចាំទីម្នាក់ចេញនៅទីផ្សារដោះដូររដូវក្ដៅនេះ។ ជាមួយនឹងវត្តមានរបស់ Gianluigi Donnarumma និង Keylor Navas ក្លិប PSG ទំនងពិបាកក្នុងការផ្ដល់ឱកាសឱ្យអ្នកចាំទីដទៃផ្សេងទៀត សម្រាប់ការប្រកួតរបស់ពួកគេ។

កីឡាករម្នាក់ដែលក្លិបបារាំង ចង់លក់ចេញនោះគឺ Alphonse Areola ដែលបានចូលរួម Real Madrid និងបានចំណាយពេលលេងនៅ West Ham មួយរដូវកាលក្រោមលក្ខខណ្ឌខ្ចីជើង។

យោងតាមប្រភពពី អ្នកជំនាញខាងដោះដូរ Fabrizio Romano បានឱ្យដឹងថា ក្លិប West Ham បានឈានដល់ការព្រមព្រៀង ដោះដូរ Areola។ អ្នកចាំទីវ័យ២៩ឆ្នាំរូបនេះ នឹងបន្ដលេងនៅ ក្លិបញញួរធំ។

ក្លិបដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ នឹងប្រកាសពីការផ្ទេរជាអចិន្ដ្រៃយ៍នៅប៉ុន្មានថ្ងៃខាងមុខ។ ហើយ Areola មិនមែនជាអ្នកចាំទីតែម្នាក់ទេ ដែលចាកចេញពី PSG នៅរដូវក្ដៅនេះ។ ប៉ុន្មានថ្ងៃកន្លងមក ក្លិប Nice បានឈានដល់ការព្រមព្រៀងអ្នកចាំទី Marcin Bulka ដែលចាកចេញពីទីក្រុងប៉ារីសក្នុងតម្លៃ ៣លានអឺរ៉ូ៕

ប្រភព៖ Be Soccer