អតីតខ្សែប្រយុទ្ធ Real Madrid ថាមានតែកីឡាករម្នាក់ប៉ុណ្ណោះដែលសមឈ្នះពាន Ballon d’Or

អតីតខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid លោក Pedja Mijatovic បាននិយាយដោយមិនមានការលាក់លៀម ដោយបានអះអាងថា Luka Modric គួរតែជាម្ចាស់ពាន Ballon d’Or 2018។

ខ្សែបម្រើសញ្ជាតិក្រូអាត បានជួយក្រុម Real Madrid ឈ្នះពាន Champions League ហើយ បានជួយក្រុមក្រូអាតឡើងដល់វគ្គផ្ដាច់ព្រ័ត្រ World Cup ថែមទៀតផង ដោយរូបគេជាកីឡាករសំខាន់មួយរូបនៅក្នុងក្រុម។

លោក Mijatovic បាននិយាយថា៖ “គេ[Modric] មានរដូវកាលមួយដ៏អស្ចារ្យ ទាំងកំរិតបុគ្គល និង ជាក្រុម ដោយឈ្នះពាន Champions League និង ជួយក្រូអាតឡើងដល់វគ្គផ្ដាច់ព្រ័ត្រ World Cup។

“គេជាកីឡាករប្រចាំឆ្នាំ ហើយើខ្ញុំគិតថា គេសមនឹងឈ្នះពាន Ballon d’Or។ ខ្ញុំយល់ថា គ្មានកីឡាករណាសក្ដិសមជាង Luka នោះទេសំរាប់ពាននេះ។ ទោះបីកីឡាករផ្សេងអាចប្រជែងពាននេះ ប៉ុន្ដែ Ballon d’Or មានតែឈ្មោះមួយប៉ុណ្ណោះគឺ Luka Modric។”

ប្រភព៖ Marca