កីឡាករ Atletico ប្រាប់ពីអ្វីដែលក្រុមរបស់ខ្លួនត្រូវធ្វើ ដើម្បីយកឈ្នះការប្រកួតទល់នឹង Barca ចុងសប្ដាហ៍នេះ

មុនពេលការប្រកួតរវាងក្រុម Atletico Madrid និង Barcelona មកដល់ កីឡាករ Juanfran និង Vitolo របស់ Atletico ជឿជាក់ថា ក្រុមរបស់ខ្លួននឹងធ្វើបានល្អ ដើម្បីមានឱកាសយកបីពិន្ទុពីក្រុមកាតាឡាន់។

ខ្សែការពារស្លាបស្ដាំ Juanfran បានបង្ហាញការយកចិត្តទុកដាក់ទៅលើ គូប្រកួត  Jordi Alba និង Lionel Messi ដោយយល់ឃើញថា Atletico ត្រូវធ្វើយ៉ាងណា កុំអោយកីឡាករទាំងពីររូបនេះ មានឱកាសចែកបាល់អោយមិត្តរួមក្រុមអោយសោះ

ដោយឡែក Vitolo ដែលរងរបួសក្នុងរដូវកាលនេះ បាននិយាយថា ក្រុមរបស់ខ្លួន មានការតាំងចិត្តខ្ពស់ មុនពេលការប្រកួតនៅថ្ងៃសៅរ៍នេះ ទល់នឹងក្រុមការពារជើងឯកលីគកំពូលអេស្ប៉ាញ និង បានសរសើរ Messi ថាជាកីឡាករល្អបំផុតមួយរូប ដែលជួយក្រុមអោយទទួលបានជោគជ័យទោះបីមិនទាន់ជាពីរបួសស្រួលបួលក៏ដោយ៕

ប្រភព៖ Marca