តារាឆ្នើមនៅ Serie A ម្នាក់ ថាខ្លួនធ្លាប់ស័ក្តិសមឈ្នះ Ballon d’Or ជាង Messi ឬ Ronaldo កាល៩ ឆ្នាំមុន

អតីត​តារា​ឆ្នើម​របស់​ក្រុម​ Bayern Munich ម្នាក់​ បាន​ទទូច​ថា​លោក​ស័ក្តិសម​នឹង​ឈ្នះ​ពាន​រង្វាន់​ Ballon d’Or​ ជាង​ Lionel Messi ឬ​ Cristiano Ronaldo នៅ​ក្នុង​ឆ្នាំ​ ២០១៣ ។

Ronaldo

ជាក់​ស្តែង​ ខ្សែ​ប្រយុទ្ធ​ឆ្នើម​ កីឡាករ​ Franck Ribery ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ច្រើន​ជាង​ ២០ ជាមួយ​ក្រុម​ Bayern រួម​ទាំង​ពាន​រង្វាន់​ Bundesliga ៩ដង​ និង​ Champions League ផង​ដែរ​ ។

ហើយយ៉ាងណា កីឡាកររូបនេះ បានទទូចថា គាត់សមនឹងឈ្នះ Ballon d’Or ក្នុងឆ្នាំ ២០១៣ បន្ទាប់ពីក្លិបយក្សអាល្លឺម៉ង់ បានឈ្នះពាន UCL ប៉ុន្តែផ្ទុយទៅវិញ Ronaldo បែជាបានឈ្នះវាទៅវិញ នៅក្នុងឆ្នាំនោះ ។

លើសពីនេះ ដោយនិយាយទៅកាន់ La Gazzetta Dello Sport កីឡាករសញ្ជាតិបារាំងរូបនេះ លើកឡើងថា ៖ វាពិតជាអយុត្តិធម៌ណាស់ ព្រោះវាជារដូវកាលមិនគួរឱ្យជឿសម្រាប់ខ្ញុំ ហើយខ្ញុំគួរតែឈ្នះវា ។ ពួកគេ បានពន្យាពេលសម្រាប់ការបោះឆ្នោត ហើយរឿងចម្លែកក៏បានកើតឡើង

ប្រភព: Sportmob