Mourinho ចាប់ចិត្តចង់បានតារាឆ្នើម ដែល Chelsea មើលរំលងម្នាក់ មកកាន់ Roma

គ្រូបង្វឹក​របស់​ក្រុម​ AS Roma លោក​ Jose Mourinho ត្រូវ​បាន​គេ​រាយការណ៍​ថា​ អាច​នឹង​ផ្តល់​ជូន​ឱកាស​ថ្មី​ សម្រាប់​តារា​ឆ្នើម​ ដែល​ក្លិប​តោ​ខៀវ​ Chelsea មើល​រំលង​ចោល​ម្នាក់​ ដើម្បី​នាំ​យក​មក​កាន់​ទឹក​ដី​អ៊ីតាលី​វិញ​ នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ រដូវ​ក្តៅ​នេះ​ ។

Mourinho 

ជាក់ស្តែង តារាឆ្នើមដែលលោក Mourinho ចង់បាននោះ គឺខ្សែបម្រើ Saul Niguez នៅពេលដែលគេនឹងត្រូវវិលត្រលប់ទៅកាន់ក្លិប Atletico Madrid វិញ បន្ទាប់ពីបានចំណាយពេលខ្ចីជើងនៅក្រុមតោខៀវ Chelsea ត្រឹមតែមួយរដូវកាលប៉ុណ្ណោះ​ ចំពេលអនាគតនៅឯទឹកដី Wanda Metropolitano សម្រាប់រដូវកាលក្រោយ ក៏នៅមិនទាន់ច្បាស់លាស់ផងដែរ ។

ហើយយ៉ាងណា យោងតាមរបាយាករណ៍ចុះផ្សាយចុងក្រោយពី Mundo Deportivo បានបង្ហាញថា Niguez កំពុងក្លាយជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករ ៣ រូបផ្សេងទៀត ដែលលោក Mourinho កំពុងពិចារណា នាំយកមកកាន់ក្រុមរបស់លោក នៅពេលដែលគាត់ព្យាយាមរៀបចំក្រុមសារឡើងវិញ សម្រាប់រដូវកាលក្រោយ ។

គួរឱ្យដឹងថា ការផ្លាស់ប្តូរសម្រាប់ Davide Frattesi ហាក់មានភាពជាប់គាំង ដែលជាហេតុធ្វើឱ្យ Niguez ក្លាយជាជម្រើសមួយ សម្រាប់ Roma នៅពេលដែលក្រុម Atletico កំពុងទាមទារតម្លៃខ្លួន ២៥ លានអឺរ៉ូ សម្រាប់កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ៕

ប្រភព: AF