Suarez បន្តច្រានចោល សំណើធំៗទាំងនេះ ក្រោយអស់កុងត្រាជាមួយ At Madrid

ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Luis Suarez នៅ​តែ​បន្ត​ព្យាយាម​ស្វែង​រក​ក្លិប​ថ្មី​ ដើម្បី​លេង​ឱ្យ​ នៅ​រដូវ​កាល​ក្រោយ​នេះ​ នៅ​ពេល​ដែល​កីឡាករ​សញ្ជាតិ​អ៊ុយរ៉ាហ្គាយ​រូប​នេះ ​ស្ថិត​នៅ​ក្នុង​ការ​ពិចារណា​ទៅ​លើ​ជម្រើស​មួយ​ចំនួន​ ។

Suarez 

គួរឱ្យដឹងថា Suarez បានចាកចេញពីក្លិប Atletico Madrid នៅពេលដែលកិច្ចសន្យារបស់គេ ជាមួយក្លិបអេស្ប៉ាញ បានឈានដល់ពេលកំណត់ កាលពីខែមុន ក្រោយចាយពេលអស់ពីរដូវកាល នៅក្នុងក្លិបយក្ស La Liga មួយនេះ ។

យ៉ាងណាក៏ដោយ វាត្រូវបានគេដឹងយ៉ាងច្បាស់ថា ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះ ចង់បន្តលេងនៅក្លិប ដែលស្ថិតនៅទ្វីបអឺរ៉ុបបន្តទៀត នៅមុនពេលរដូវកាលថ្មីចាប់ផ្តើម ដោយចង់បន្តប្រឡូកនៅក្នុងអាជីព ដែលមានកម្រិតខ្ពស់មួយ ។

ហើយមិនតែប៉ុណ្ណោះ ថ្មីៗនេះ Suarez ត្រូវបានគេរាយការណ៍ថា បានច្រានចោលសំណើធំមួយ ពីក្លិប River Plate របស់អាហ្សង់ទីន ស្របពេលក្លិបផ្សេងទៀត នៅទ្វីបអាមេរិកកណ្តាល និងអាមេរិកខាត្បូង ក៏ត្រូវបាន ខ្សែប្រយុទ្ធរូបនេះ បដិសេធសំណើដូចគ្នា ។

ជាងនេះទៅទៀត Suarez ក៏បានច្រានចោល ការផ្ទេរដ៏មានសក្តានុពលមួយទៅកាន់ក្លិបកុមារភាពរបស់ខ្លួន គឺ Nacional រួមទាំងក្លិបធំៗនៅក្នុងក្របខ័ណ្ឌ Major League Soccer របស់សហរដ្ឋអាមេរិកផងដែរ ៕

ប្រភព: AF