Tuchel កំពុងជំរុញឱ្យតារាឆ្នើម Chelsea ម្នាក់ ច្រានចោលសំណើពី Barca បើមិនចង់ស្តាយក្រោយ

ថ្មីៗ​នេះ​គ្រូ​បង្វឹក​ លោក​ Thomas Tuchel បាន​សារ​ភាព​ថា​ លោក​កំពុង​ព្យា​យាម​ហាម​ឃាត់​តារា​ឆ្នើម​របស់​ក្រុម​ Chelsea មួយ​រូប​ ជុំ​វិញ​ការ​ផ្ទេរ​ទៅ​ចូល​រួម​ជា​មួយ​ក្រុម​ Chelsea ដោយ​មើល​ឃើញ​ថា​ ក្លិប​កាតាឡាន់​មិន​បាន​ចាត់​ទុក​គេ​ជា​កីឡាករ​សំខាន់​នោះ​ឡើយ​ ពោល​គឺ​គ្រាន់​តែ​ជា​ជម្រើស​បម្រុង​សម្រាប់​ពួក​គេ​ប៉ុណ្ណោះ​ ។

Tuchel

ជាក់ស្តែង ក្លិប Barca ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមធ្វើការចុះហត្ថលេខាលើខ្សែការពារ Cesar Azpilicueta នៅក្នុងពេលកន្លងមកនេះ ដោយពួកគេសង្ឃឹមថាអាចចុះហត្ថលេខាលើរូបគេមក ដោយគ្មានតម្លៃខ្លួន នៅក្នុងទីក្ផសារដោះដូរ រដូវក្តៅនេះ ។

ប៉ុន្តែយ៉ាងណា ដោយសារតែនៅសល់លក្ខខណ្ឌនៅក្នុងកុងត្រា នោះមានន័យថាកីឡាករសញ្ជាតិអេស្ប៉ាញ មានសិទ្ធិក្នុងការបន្តជាមួយក្រុម Chelsea មួយរដូវកាលទៀត ដែលជាហេតុធ្វើឱ្យការផ្ទេររបស់ក្រុម Barca កំពុងជាប់គាំង ។

ប៉ុន្តែ លោក Tuchel បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងសហរដ្ឋមអាមេរិកថា លោកមិនចង់ឱ្យ Azpiliceuta ផ្ទេរទៅកាន់ទឹកដីអេស្ប៉ាញនោះឡើយ ខណ:កំពុងមានភាពធុញទ្រាន់ចំពោះវិធីសាស្រ្តរបស់ក្លិប La Liga ជុំវិញការចង់ចុះហត្ថលេខាលើប្រធានក្រុមរបស់ខ្លួនរូបនេះ ។

លើសពីនេះ លោក Tuchel បាននិយាយប្រាប់ Metro ថា ៖ ជុំវិញអនាគតរបស់គាត់ វាអាចជាសំណួរដ៏លំបាកបន្តិច ព្រោះថាខ្ញុំមិនអាចផ្តល់ឱ្យគាត់ នូវអ្វីដែលគាត់ចង់បាននោះទេ។ ប៉ុន្តែនៅក្នុងក្រុមរបស់យើង គាត់តែងតែជាកីឡាករដ៏សំខាន់ ស្របពេលនៅ Barca ពួកគេប្រហែលជាមិនមើលឃើញគាត់ ស្ថិតនៅកម្រិតនោះឡើយ

ប្រភព: AF