Dani Alves រកបានទ្រនំថ្មី ក្រោយចែកផ្លូវគ្នាជាមួយ Barcelona ជាលើកទី២

Dani Alves បានចុះហត្ថលេខាផ្ទេរទៅកាន់ក្លិបម៉ិកស៊ីកូ Pmas UNAM ដោយមិនមានតម្លៃផ្ទេរ បន្ទាប់ពីបញ្ចប់កិច្ចសន្យានៃការចូលរួមជាលើកទី២នៅ Barcelona។

ខ្សែការពារប្រេស៊ីលវ័យ៣៩ឆ្នាំរូបនេះ បានត្រលប់ទៅចូលរួម Barcelona កាលពីខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីចាកចេញពី Camp Nou អស់រយៈពេល៥ឆ្នាំទៅចូលរួម Juventus។

Pamas ដែលជាក្លិបថ្មីរបស់ Alves មិនធ្លាប់ឈ្នះជើងឯកលីគនោះទេ ចាប់តាំងពីឆ្នាំ២០១១ មក ហើយបញ្ចប់រដូវកាល ២០២១-២២ ពួកគេបញ្ចប់ក្នុងតចំណាត់ថ្នាក់លេខ១១។

សម្រាប់ការរួមរស់រយៈពេល៨ឆ្នាំនៅ Barcelona, Alves ឈ្នះជើងឯក La Liga ៦លើក និង Champions League ៣ដង។ គេក៏បានបង្ហាញខ្លួនឱ្យក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល ១២៥ប្រកួតដែរ ហើយរំពឹងថា នឹងទទួលបានឱកាសចូលរួមព្រឹត្តិការណ៍ FIFA World Cup នៅប្រទេសកាតារ នៅចុងឆ្នាំនេះ៕

ប្រភព៖ BBC