ក្លិបមួយដែលមានកៅអី UCL ថាមិនអាចទៅរួចទេក្នុងការផ្ទេរ Ronaldo

Cristiano Ronaldo បានបង្ហាញពីគោលជំហររបស់ខ្លួន ក្នុងការចាកចេញពី Manchester United នៅរដូវក្ដៅនេះ ដោយមិនចូលរួមការប្រកួតមិត្តភាពមុនបើករដូវកាល ក្នុងរយៈពេល៣សប្ដាហ៍។ ប៉ុន្ដែមិនមានក្លិបណាមួយ ដែលបានទាក់ទងខ្សែប្រយុទ្ធរូបនេះទេ ដោយសារបញ្ហាប្រាក់ឈ្នួលខ្ពស់របស់គេ។

ក្លិបមួយដែលបានប្រកាសពីការបដិសេធ ចចាមអារ៉ាមពាក់ព័ន្ធនឹងខ្សែប្រយុទ្ធព័រទុយហ្កាល់រូបនេះគឺ Atletico Madrid។ បន្ទាប់ពី Luis Suarez បានចាកចេញ Atletico មានកីឡាករជាច្រើនដែលជាខ្សែប្រយុទ្ធ ប៉ុន្ដែមានតែ Matheus Cunha ប៉ុណ្ណោះ ដែលមានតំណែងពិតជាខ្សែប្រយុទ្ធទោល។

ទោះយ៉ាងណាក្ដី ប្រធានក្លិប Atletico លោក Enrique Cerezo បានប្រាប់អ្នកសារព័ត៌មានថា ដំណឹងពាក់ព័ន្ធនឹង Ronaldo គឺជារឿងមិនពិតនោះទេ។ លោកនិយាយថា៖ “ខ្ញុំមិនដឹងថា នរណាជាអ្នកបង្កើតរឿងអំពី Cristiano ទេ ប៉ុន្ដែវាពិតជាមិនអាចទៅរួចសម្រាប់គាត់ ដើម្បីផ្ទេរមក”។

ហើយក៏មានផងដែរ ការរាយការណ៍ថា Atletico ប្រហែលជាត្រូវបង្ខំចិត្តលក់កីឡាករ ដើម្បីនាំយកកីឡាករចំណូលថ្មីមកបាន នៅក្នុងរដូវក្ដៅនេះ ខណៈ Antoine Griezmann ជាបេក្ខភាពជួរមុខ ក្នុងការចាកចេញ ដោយសារបញ្ហាប្រាក់ឈ្នួលខ្ពស់។ ប៉ុន្ដែលោក Cerezo បានបញ្ជាក់ថា រឿងនេះក៏មិនមែនជាការពិតដែរ៕

ប្រភព៖ Football Espana