Mourinho ជា​អ្នក​រា.រាំង​ខ្សែ​ការពារ​កំពូល​រូប​នេះ មិន​ឲ្យ​ផ្លាស់​ទៅ​ក្លឹប Real Madrid បាន​សម្រេច

លោក Jose Mourinho អតីតកាល​ក៏​ធ្លាប់​ជា​អ្នកចាត់ការ​ក្លឹប Real Madrid ចន្លោះ​ឆ្នាំ ២០១០ ដល់ ២០១៣ ផង​ដែរ ហើយ​ថ្មីៗ​នេះ​ត្រូវ​បាន​ខ្សែ​ការពារ​វ័យ​ចំណាស់ ទម្លាយ​ថា ក៏​មាន​ពេល​មួយ​ដែល​វត្តមាន​គ្រូ​សញ្ជាតិ​ព័រទុយហ្គាល់ ជា​អ្នក​រាំង.ស្ទះ​ដំណើរ​ខ្លួន មិន​ឲ្យ​ទៅ​ចុះចូល​នៅ​ក្លឹប​អេស្ប៉ាញ​បាន​សម្រេច។

Chiellini

នោះ​គឺ Giorgio Chiellini ដែល​ពេល​នេះ​ជា​សមាជិក​នៅ​ក្លឹប​អាមេរិក LAFC ជាមួយ​ Gareth Bale។ រំឭក​ទៅ​អតីតកាល កំឡុង​ពេល​ឈរ​ជើង​ឲ្យ​សេះ​បង្កង់​បាន​ប៉ុន្មាន​ឆ្នាំ គេ​ក៏​ធ្លាប់​ស្ថិត​ក្នុង​ការ​ចរចា​ផ្លាស់​ទៅ​ក្លឹប​ស្តេច​ស តែ​យ៉ាង​ណា​ត្រូវ​បាន​លោក Mourinho ជា​អ្នក​បិទ​ផ្លូវ។

ប្រាប់​ទៅ​សារព័ត៌មាន MARCA ខ្សែ​ការពារ​សញ្ជាតិ​អ៊ីតាលី រៀបរាប់៖ “ខ្ញុំ​កៀក​នឹង​ការ​ផ្លាស់​ទៅ​ក្លឹប Real Madrid នៅ​ឆ្នាំ ២០១០ និយាយ​ទៅ​យូរ​ណាស់​មក​ហើយ តែ​ Mourinho ជា​អ្នក​ធ្វើ​ឲ្យ​ការ​ផ្ទេរ​មិន​អាច​សម្រេច​ទៅ​បាន ខ្ញុំ​អត់​ដឹង​ថា​មាន​រឿង​អី​ទេ ពេល​នោះ​ខ្ញុំ​រាង​នៅ​ក្មេង​ដែរ គ្រាន់​ដឹង​ថា​ចុង​ក្រោយ​កិច្ច​ព្រមព្រៀង​មិន​ទទួល​បាន​ជោគជ័យ”។

Chiellini
Chiellini/Mourinho

លោក​បន្ត៖ “តែ​យ៉ាង​ណា​ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា​សំណាង​ដែល​ចាយ​ពេល​សឹង​មួយ​អាជីព​នៅ Juventus ហើយ​ក៏​បង្កើត​កំណត់ត្រា​ល្អៗ​នៅ​ទី​នោះ​ដែរ គ្រាន់​ថា​ពិត​ណាស់ Real Madrid គឺ​តែងតែ​ជា​ក្លឹប​ដ៏​អស្ចារ្យ​បំផុត​មួយ​ក្នុង​លោក”៕

ប្រភព៖ Marca