អតីតមេធំ R.Madrid មិនជឿថា Ronaldo អាចនឹងផ្ទេរទៅលេងឱ្យក្លិបមួយនេះទេ បើត្រូវចេញពី Man Utd

អតីត​កីឡាករ​ និង​ជា​អតីត​នាយក​ផ្នែក​កីឡា​ របស់​ក្លិប​ Real Madrid លោក​ Pedja Mijatovic ថ្មីៗ​នេះ​ បាន​បង្ហាញ​ថា​ លោក​មិន​ជឿ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​បិសាច​ក្រហម​ Manchester United កីឡាករ​ Cristiano Ronaldo នឹង​ផ្ទេរ​ទៅ​លេង​ឱ្យ​ក្លិប​ធំ​នៅ​អេស្ប៉ាញ​មួយ​នេះ​ឡើយ​ ។

Mijatovic 

ជាក់ស្តែង កីឡាករវ័យ ៣៧ ឆ្នាំរូបនេះ ត្រូវបានគេយល់ឃើញថាកំពុងមានចិត្តចង់ដើរចេញពីក្លិប Man Utd នៅរដូវក្តៅនេះ ហើយគេ ត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្ទេរទៅកាន់ក្លិប Atletico Madrid ផងដែរ នៅមួយរយ:ពេលចុងក្រោយនេះ ។

បើទោះបីធ្លាប់ជាគូប្រជែងដ៏ធំ អំឡុងពេល Ronaldo នៅលេងឱ្យក្លិប Real Madrid ក៏ដោយ ប៉ុន្តែគ្រូបង្វឹក លោក Diego Simeone ត្រូវបានគេរាយការណ៍ថា ហាក់មានចំណាប់អារម្មណ៍ ក្នុងការនាំយកខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់មកកាន់ក្រុមរបស់លោក ។

តែទោះជាយ៉ាងណា លោក Mijatovic មិនគិតថាការផ្ទេរនេះ អាចនឹងកើតមានឡើងឡើយ ខណ:លោកថែមទាំងបាននិយាយប្រាប់ទៅកាន់ El Larguero ផងដែរថា ៖ តើ Cristiano Ronaldo នឹងបញ្ចប់ការផ្ទេរទៅកាន់ At Madrid ? ខ្ញុំមិនគិតថាវានឹងអាចកើតឡើងទេ ។ ខ្ញុំមិនដឹងពីស្ថានភាពនេះទេ ព្រោះខ្ញុំមិនមានព័ត៌មានច្បាស់លាស់ តែខ្ញុំគិតដូចអ្នកទទៃទៀតដែរ ថារឿងនេះនឹងមិនកើតឡើងទេ

ប្រភព: AF