Lewandowski ជិតតាមស្មើកំណត់ត្រាមួយរបស់ Zlatan ថ្ងៃបង្ហាញខ្លួនផ្លូវការនៅ Barcelona

Robert Lewandowski បានបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាកីឡាកររបស់ Barcelona កាលពីប៉ុន្មានថ្ងៃមុននេះ ហើយក្លិបលក់បានសំបុត្រជាច្រើន សម្រាប់អ្នកគាំទ្រដែលចូលរួមស្វាគមន៍កីឡាករថ្មីសម្រាប់ក្លិបមួយនេះ ប៉ុន្ដែនៅតិចជាងសំបុត្រដែលលក់បាន កាលពីឆ្នាំ២០០៩។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងឆ្នាំ២០០៩ Zlatan Ibrahimovic បានបង្កើតកំណត់ត្រាក្នុងការបង្ហាញខ្លួន ជាកីឡាកររបស់ Barcelona ដែលមានអ្នកគាំទ្រទិញសំបុត្រចូលរួម ជាង៦ម៉ឺននាក់ ដោយលើស Lewandowski មិនច្រើនប៉ុន្មាននោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃបង្ហាញខ្លួនរបស់ម្ចាស់អាវលេខ៩ថ្មីរបស់ក្លិបអ្នកមានបុណ្យ មានអ្នកចូលរួម៥៩,០២៦នាក់។ ទោះយ៉ាងណាក្ដី មានការរំពឹងថា ខ្សែប្រយុទ្ធប៉ូឡូញ នឹងក្លាយជាចំណែកដ៏សំខាន់សម្រាប់ក្រុមដែលដឹកនាំដោយលោក Xavi Hernandez ក្នុងការរកគ្រាប់បាល់ឱ្យពួកគេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីតតារាឆ្នើមរបស់ Bayern Munich បានបង្ហាញបច្ចេកទេសត្រិះបាល់យ៉ាងឡូយ អំឡុងពេលបង្ហាញខ្លួននោះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Football Espana​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​