Tuchel ពន្យល់មូលហេតុដែល គ្មានកីឡាករណាហ៊ានស្នងលេខអាវរបស់ Lukaku

អ្នកចាត់ការរបស់ Chelsea លោក Thomas Tuchel បានសារភាពថាកូនក្រុមរបស់លោក មិនចង់ពាក់អាវលេខ៩នោះទេ ដោយសារតែពួកគេជឿថា លេខនេះមានបណ្ដាសារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លេខ៩នៅ Chelsea បច្ចុប្បន្នកំពុងនៅទំនេរ បន្ទាប់ពីការចាកចេញរបស់ Romelu Lukaku ទៅកាន់ Inter Milan ដោយខ្សែប្រយុទ្ធបែលហ្ស៊ិករូបនេះ ហាក់ពិបាកក្នុងការបង្ហាញសមត្ថភាព ដូចការរំពឹងទុកនៅក្នុងក្រុមលោក Tuchel។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពី Lukaku មានកីឡាករកំពូលៗជាច្រើនរូបដូចជា Fernando Torres, Ramadel Falcao, Alvaro Morta និង Gonzalo Higuain ជាដើម ដែលពិបាកក្នុងការរកគ្រាប់បាល់ នៅពេលដែលពួកគេពាក់អាវលេខ៩ នៅក្នុងក្រុមតោខៀវ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Tuchel បាននិយាយថា៖ “វាជាបណ្ដាសារ, មានគេប្រាប់ខ្ញុំថា វាជាបណ្ដាសារ។ វាមិនមែននៅក្នុងករណីដែលយើងទុកវាឱ្យនៅទំនេរ ដោយសារបញ្ហាបច្ចេកទេសអ្វីទេ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“មិនមានការទាមទារខ្ពស់នោះទេ សម្រាប់លេខ៩។ កីឡាករពេលខ្លះ ចង់ប្ដូរលេខ ប៉ុន្ដែគួរឱ្យភ្ញាក់ផ្អើល ដែលគ្មាននរណាចង់ប៉ះលេខនេះ”៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Goal​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​