Fulham បង្ហាញរូបភាពមួយសន្លឹកតបទៅ Klopp វិញ ក្រោយរិះគន់ទីលានប្រកួត

គណនីបណ្ដាញសង្គមរបស់ក្លិប Fulham បានតបទៅកាន់ អ្នកចាត់ការរបស់ Liverpool លោក Jurgen Klopp ចំពោះអ្វីដែលលោកបាននិយាយ អំឡុងសម្ភាសន៍ក្រោយចប់ការប្រកួត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហង្សក្រហមទទួលបានតែមួយពិន្ទុប៉ុណ្ណោះ ពីការប្រកួតទល់នឹង ក្រុមដែលទើបប្រូម៉ូតមកកាន់លីកគំពូលអង់គ្លេស ដែលទីបំផុត ពួកគេបញ្ចប់ដោយលទ្ធផល ២-២ កាលពីថ្ងៃសៅរ៍។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Klopp បានថ្លែងប្រាប់សារព័ត៌មាន BT Sport ថា៖ “រឿងដែលល្អនៅក្នុងការប្រកួតនេះ ជាលទ្ធផល, ដែលយើងទទួលបាន១ពិន្ទុពីការប្រកួតដ៏អន់ពីក្រុមរបស់យើង។ ពេលនេះសំណួរគឺ តើរឿងនេះកើតឡើងដោយរបៀបណា”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណាក្ដី លោក Klopp ក៏បានលើកឡើងថា ដោយសារតែទីលានមានភាពស្ងួត ទើបធ្វើឱ្យប៉ះពាល់ ដល់ការលេងរបស់ក្រុមលោក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយកាលពីថ្ងៃអាទិត្យ គណនីបណ្ដាញសង្គមរបស់ Fulham បានបង្ហោះរូបមួយសន្លឹក បង្កប់ន័យតបទៅអ្នកចាត់ការជនជាតិអាល្លឺម៉ង់រូបនេះ ដោយបង្ហាញពីការបាញ់ទឹកមុនពេលការប្រកួតមកដល់ ភ្ជាប់ជាមួយពាក្យមួយឈ្លាថា៖ «ទីលានកីឡដ្ឋាន Craven Cottage មើលទៅមានសំណើម កាលពីម្សិលមិញ»៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Live Score​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​