មិនទុកមុខ! Scholes ថាកីឡាករ Man Utd ២ រូបនេះលេងអន់ខ្លាំងណាស់ ក្រោយបើកឆាកចាញ់ Brighton

វីរបុរស​ក្រុម​បិសាច​ក្រហម​ Manchester United លោក​ Paul Scholes បាន​បង្ហាញ​ពី​ភាព​មិន​សប្បាយ​ចិត្ត​របស់​លោក​ ទៅ​លើ​កីឡាករ​របស់​ក្រុម​បិសាច​ក្រហម​ ២ រូ​ប​ ជុំ​វិញ​កា​រ​បង្ហាញ​គុណ​ផល​លេង​របស់​ពួក​គេ​ ដែល​មិន​អាច​ទទួល​យក​បាន​មួយ​ កាល​ពី​យប់​មិញ​ ។

Ten Hag

ជាក់ស្តែង Man Utd បានបរាជ័យ ក្រោមថ្វីជើងរបស់ក្រុម Brighton & Hove Albion នៅក្នុងការប្រកួតបើកឆាកក្របខ័ណ្ឌ Premier League របស់ពួកគេ ដោយលទ្ធផល ២១ នៅឯទឹកដី Old Trafford

ហើយជាមួយការបរាជ័យនេះផងដែរ បានធ្វើឱ្យលោក Scholes មានការអាក់អន់ចិត្តយ៉ាងខ្លាំង ទៅលើការបង្ហាញទម្រង់លេងរបស់ក្រុមទាំងមូល និងជាពិសេស លោកបានសំដៅលើខ្សែបម្រើ Fred និង Scott McTominay តែម្តង។

ដោយ និយាយទៅកាន់ Metro អតីតខ្សែបម្រើអង់គ្លេសរូបនេះបានពន្យល់ថា៖វាជាការចាប់ផ្តើមដ៏គួរឱ្យភ្ញាក់ផ្អើលមួយ សម្រាប់ Man United ហើយតង់ទីមួយពិតជារឿងគួរឱ្យអាម៉ាសខ្លាំងណាស់ ។ McTominay តែងតែព្យាយាមរត់អូសបាល់តែម្នាក់ឯក វាពិតគួរឱ្យអស់សំណើច។ តំបន់បម្រើរបស់ក្រុមពិតជាអន់មែនទែន

លោកបន្ថែមទៀតថា ៖ ជាសំណាងគាត់មិនបានទទួលកាតក្របហមពីការប្រជែងយកបាល់ដ៍គ្រោះ.ថ្នាក់មួយ ។ គុណភាពតំបន់បម្រើលើទីលាន​មិន​សូវ​ល្អ​គ្រប់​គ្រាន់​ទេ ។ ប៉ុន្តែ​យើង​បាន​ឃើញ​ថាវាតែងតែបែបនេះ ក្នុងរយ:ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ជាមួយ​នឹង​កីឡាករ​ទាំង​ពីរ​រូបនេះ

ប្រភព: AF