ស្ងាត់ៗ Man Utd កំពុងធ្វើការលើការផ្ទេរយកតារាឆ្នើមរបស់ក្រុម Juve ម្នាក់មកកាន់ក្រុម

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​កា​សែត​ The Athletic បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ ក្លិប​បិសាច​ក្រហម​ Manchester United នៅ​ពេល​ចុង​ក្រោយ​នេះ​ កំពុង​ធ្វើ​ការ​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ ដើម្បី​ចុះ​ហត្ថ​លេខា​នាំ​យក​តារា​ឆ្នើម​របស់​ក្រុម​ Juventus មក​កាន់​ទឹក​ដី​ Old Trafford មុន​ទី​ផ្សារ​ដោះ​ដូរ​កីឡាករ​បិទ​ទា្វរ​ ។

Ten Hag

ជាក់ស្តែង កីឡាករដែលក្លិប Man Utd ចង់បាននោះ គឺខ្សែបម្រើ Adrien Rabiot នៅពេលដែលក្លិបអង់គ្លេស បានចាត់ទុកគេជាបេក្ខភាពឈានមុខគេ បន្ទាប់ពីការព្យាយាមចុះហត្ថលេខានាំយក Frenkie de Jong ពីក្រុម Barcelona នៅតែមានភាពមិនច្បាស់លាស់ ។

គួរឱ្យដឹងថា Rabiot បានឈានដល់រយ:ពេល ១២ ខែចុងក្រោយនៃកិច្ចសន្យាបច្ចុប្បន្នរបស់គេ ជាមួយក្រុម Juventus ខណៈពេលដែលគ្រូបង្វឹក លោក Erik ten Hag កំពុងព្យាយាមស្វែងរកការពង្រឹងក្រុមរបស់គាត់បន្ថែមទៀត មុនថ្ងៃផុតកំណត់នៃទីផ្សារដោះដូរ។

របាយការណ៍ខាងលើ ក៏បានអះអាងថា Man United ត្រូវតែសម្រេចចិត្តថា តើត្រូវបញ្ចប់ការចុះហត្ថលេខាជាមួយ Rabiot មកកាន់ទឹកដី Old Trafford ឬត្រូវរង់ចាំមើលឱកាស ក្នុងការតាមយក De Jong បន្តទៀត ៕

ប្រភព: Sportbible