គ្រាន់តែលឺ Man Utd ចង់បាន ក្លិបយក្សអ៊ីតាលីដាក់ចេញតម្លៃខ្លួន សម្រាប់តារាឆ្នើមខ្លួនភ្លាម

យោង​តាម​របាយការណ៍​ចុះ​ផ្សាយ​ចុង​ក្រោយ​មួយ​ បាន​បង្ហាញ​ថា​ក្លិប​បិសាច​ក្រហម​ Manchester United កំពុង​រៀប​ចំ​ធ្វើ​កិច្ច​ព្រម​ព្រៀង​មួយ​ ដើម្បី​ចុះ​ហត្ថ​លេខា​លើ​តារា​ឆ្នើម​របស់​ក្រុម​យក្ស​អ៊ីតាលី​ Juventus នៅ​មុន​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បិទ​ទ្វារ​ ។

Ten Hag 

ស្របពេលជាមួយគ្នានេះផងដែរ យោងតាមសារព័ត៌មាន Telegraph បានបង្ហាញឱ្យដឹងថា ក្លិប Juventus ក៏មានបំណងអនុញ្ញាតឱ្យខ្សែបម្រើ Adrien Rabiot ចាកចេញបាន នៅក្នុងទីផ្សាររដូវក្តៅនេះផងដែរ ជាមួយនឹងការដាក់ចេញតម្លៃខ្លួនចន្លោះ ១២,៥ ទៅ ១៧ លានផោន ។

តែទោះជាយ៉ាងណាក៏ដោយ វាត្រូវបានបានគេដឹងថាក្លិប Man United ទំនងជាមិនអាចផ្តល់ជូនតាមតម្លៃខ្លួន ដែលក្លិប Serie A ទាមទារសម្រាប់ខ្សែបម្រើសញ្ជាតិបារាំងរូបនេះ បាននោះឡើយ ។

គួរឱ្យដឹងថា Rabiot ស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យាបច្ចុប្បន្នរបស់គេ នៅកីឡដ្ឋាន Allianz ខណ:កីឡាកររូបនេះ ត្រូវបានដឹងថា មិនមែនជាផ្នែកនៃផែនការរបស់អ្នកចាត់ការក្រុម លោក Massimiliano Allegri នោះ ហើយគេមានសេរីភាពក្នុងការចាកចេញពីក្លឹប ប្រសិនបើមានការផ្តល់ជូនត្រឹមត្រូវមកដល់ ។

ក្រុមរបស់លោក Erik ten Hag បានបង្វែមកចាប់អារម្មណ៍លើ Rabiot បន្ទាប់ពីការព្យាយាម ក្នុងការចុះហត្ថលេខានាំយក Frenkie de Jong ពីក្រុម Barca ហាក់ដូចជាមានភាពពិបាកខ្លាំង នៅចំពេលក្លិប Chelsea ក៏កំពុងចូលរួមប្រជែង នាំយកតារាឆ្នើមហូឡង់រូបនេះដែរ ៕

ប្រភព: Sportskeeda